នៅពេលដែលអ្នកមានផ្ទៃពោះ ប្រសិនជាអ្នកឡើងទម្ងន់ វានឹងអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពកូន និងអ្នក ម្យ៉ាងទៀតថែមទាំងអាចធ្វើឲ្យអ្នកពិបាកក្នុងការស្រកទម្ងន់មកវិញក្រោយពេលដែលអ្នកសម្រាលរួច។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីរបៀបមួយចំនួនក្នុងការធ្វើឲ្យអ្នកមិនឡើងទម្ងន់។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ត្រូវតែមានទម្លាប់បរិភោគល្អ
អ្នកត្រូវតែបរិភោគអាហារពេលព្រឹក ពេលថ្ងៃត្រង់ និងពេលល្ងាច ហើយមួយថ្ងៃអ្នកអាចស្រូបយកកាឡូរីចំនួនពី១៨០០ដល់២៤០០ទៅបានហើយ ព្រោះបើអ្នកបរិភោគលើស វានឹងអាចធ្វើឲ្យអ្នកឆាប់ឡើងទម្ងន់។
កត់ត្រាកំណត់ហេតុនៃការបរិភោគ
អ្នកអាចអានសៀវភៅដែលទាក់ទងនឹងអាហាររបស់ស្ត្រីមានផ្ទៃពោះ ឬអាចសួរយោលបល់របស់គ្រូពេទ្យក៏បានដែរ ដើម្បីធ្វើកំណត់ហេតុមួយដែលទាក់ទងនឹងរបបអាហារប្រចាំថ្ងៃ នោះអ្នកនឹងមិនងាយឡើងទម្ងន់នោះទេ ដោយសារតែអ្នកមានកំណត់ហេតុច្បាស់លាស់។
កាត់បន្ថយភេសជ្ជៈដែលផ្អែម
នៅពេលដែលអ្នកពិសារភេសជ្ជៈដែលផ្អែមច្រើន វានឹងធ្វើឲ្យកាឡូរីក្នុងរាងកាយអ្នកកើនឡើង ជាហេតុដែលអាចធ្វើឲ្យអ្នកងាយធាត់បំផុត ដូចនេះអ្នកអាចញ៉ាំទឹកដោះគោ និងទឹកបាន ព្រោះវាមិនអាចធ្វើឲ្យអ្នកឡើងទម្ងន់នោះទេ។
ហាត់ប្រាណ
អ្នកអាចដើរនៅតាមសួនច្បារចំនួន១៥នាទីនៅរៀងរាល់ថ្ងៃបាន នោះវានឹងជួយឲ្យអ្នកមានសុខភាពល្អ ហើយមិនងាយឡើងទម្ងន់នោះឡើយ។
អាហារ
ចំណែកឯអាហារវិញ អ្នកអាចពិសារនំបុ័ង ស្រូវសាលី បន្លែ និងផ្លែឈើបាន នោះវានឹងជួយអ្នកមិនសូវឲ្យអ្នកធាត់បានទេ។
ផឹកទឹកច្រើន
អ្នកអាចផឹកទឹកមួយថ្ងៃចំនួនពី៨ទៅ១០កែវ ដើម្បីរក្សាជាតិទឹកក្នុងខ្លួន ថែមទាំងអាចកាត់បន្ថយមិនឲ្យអ្នកពិសារអាហារផ្សេងៗច្រើនឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)