ទឹកដោះគោគឺជារបស់ដែលអាចជួយធ្វើឲ្យស្បែកកូនសបានប្រសិនជាអ្នកពិសារនៅពេលដែលអ្នកមានផ្ទៃពោះ ប៉ុន្តែមិនមែនស្ត្រីមានផ្ទៃពោះទាំងអស់អាចទទួលទានបានទេ ព្រោះបើអ្នកពិសាររួច វាអាចប៉ះពាល់ដល់សុខភាពអ្នកបាន។ ដូចនេះតើអ្នកម្តាយប្រភេទណាខ្លះដែលមិនអាចញ៉ាំទឹកដោះគោបាននោះ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ស្ត្រីមានផ្ទៃពោះដែលមានជំងឺខ្វះឈាមមិនអាចពិសារបានឡើយ ព្រោះនៅពេលដែលអ្នកពិសារទឹកដោះគោរួច កាលស្យូមដែលមានក្នុងនោះនឹងមិនអាចរំលាយបាន ជាហេតុដែលអាចរារាំងសារធាតុដែកដែលរាងកាយស្រូបយក ជាហេតុដែលអាចប៉ះពាល់ដល់ជំងឺអ្នកបាន ធ្វើឲ្យអ្នកកាន់តែខ្វះឈាម ព្រោះរាងកាយអ្នកទទួលជាតិដែកមិនបានគ្រប់គ្រាន់។ ជាងនេះទៅទៀត ប្រសិនជាអ្នកមានជំងឺទាក់ទងនឹងប្រព័ន្ធរំលាយអាហារ អ្នកក៏មិនអាចពិសារទឹកដោះគោបានដែរ ព្រោះវាអាចធ្វើឲ្យក្រពះបញ្ចេញជាតិអាស៊ីតចេញមកក្រៅច្រើន នោះនៅពេលដែលអ្នកមានអាស៊ីតក្រពះច្រើន វាអាចធ្វើឲ្យជំងឺអ្នកកាន់តែធ្ងន់ធ្ងរទៅៗ។ ដូចនេះចំពោះអ្នកម្តាយដែលមានជំងឺទាំងពីរប្រភេទខាងលើនេះមិនស័ក្តិសមក្នុងការពិសារទឹកដោះគោឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង