មនុស្សមួយចំនួនចូលចិត្តយករបស់ប្រើប្រាស់ផ្សេងៗផ្ទាល់ខ្លួនយកទៅដុតខ្លាំងណាស់។ ប៉ុន្តែតើអ្នកដឹងទេថា មានរបស់មួយចំនួនដែលអ្នកមិនអាចដុតបានឡើយ ព្រោះវាអាចប៉ះពាល់ដល់សំណាងអ្នកបាន។ តើមានអ្វីខ្លះទៅ?

1.    អ្នកមិនអាចដុតរូបថតចោលនោះទេ ព្រោះវាអាចធ្វើឲ្យអ្នកមានជំងឺ ថែមទាំងអាចធ្វើឲ្យអ្នកមានអារម្មណ៍មិនប្រក្រតីទៀតផងក្រោយពេលដែលដុតរួច។

2.    ខោអាវក៏អ្នកមិនអាចដុតបានដែរ ព្រោះវាអាចធ្វើឲ្យអ្នកមានជំងឺធ្ងន់ ថែមទាំងអាចធ្វើឲ្យអ្នកជួបនឹងគ្រោះថ្នាក់ផ្សេងៗបាន។

3.    អ្នកក៏មិនអាចដុតសៀវភៅធម៌ដែរ ព្រោះវាជាការមិនគោរពចំពោះសាសនា ដែលអាចនាំសំណាងអាក្រក់ដល់អ្នកបាន ហើយសៀវភៅផ្សេងៗទៀតក៏មិនអាចដុតដូចគ្នា បើអ្នកមិនចង់អានទៀត អ្នកអាចយកវាទុកនៅមួយកន្លែងបាន។

4.     កាបូបលុយក៏ជាវត្ថុដែលអ្នកមិនអាចដុតបានដែរនៅពេលដែលមិនប្រើ ព្រោះវាអាចធ្វើឲ្យអ្នកសន្សំលុយមិនគង់ ថែមទាំងអាចគ្មានលាភទៀតផង។

5.    សក់គឺជារបស់ដែលអ្នកមិនគួរដុតបំផុត ព្រោះវាអាចធ្វើឲ្យអ្នកមានអាការៈឈឺក្បាល ថែមទាំងអាចប៉ះពាល់ដល់សុខភាពមនុស្សចាស់ក្នុងផ្ទះទៀតផង។ ម្យ៉ាងទៀតវាក៏អាចប៉ះពាល់ដល់មនោសញ្ចេតនា និងអាចធ្វើឲ្យអ្នកងាយចាញ់បោកអ្នកដទៃដូចគ្នា៕