ការយៀធ្លាក់របស់សុដន់គឺជាដំណើរការណ៍ធម្មតាមួយរបស់ធម្មជាតិ ដែលវាកើតឡើងនៅពេលស្រ្តីអាយុកាន់តែច្រើន ព្រោះតែរចនាសម្ព័ន្ធរបស់សុដន់បាត់បង់នូវការទ្រទ្រង់ និងភាពយឺតរបស់វា។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)សុដន់មិនមានសាច់ដុំឡើយ វាគ្រាន់តែបង្កើតឡើងដោយជាតិខ្លាញ់ ជាលិកាតភ្ជាប់ និងក្រពេញផលិតទឹកដោះប៉ុណ្ណោះ ហើយកាលណាយើងមានការថែរក្សាវាបានត្រឹមត្រូវល្អ វានឹងជួយឲ្យសុដន់មើលទៅមានរូបរាងស្រស់ស្អាត។
ទោះបីជាយ៉ាងណាក៏ដោយ ស្រ្តីគ្រប់គ្នា មិនថាខ្ញុំឬគេទេ តែងតែមិនចង់ឲ្យភាពយៀធ្លាក់របស់សុដន់កើតឡើងចំពោះខ្លួនឯងឡើយ។ សំណាងដែរ យើងមានវិធីធម្មជាតិមួយចំនួនដែលអាចជួយបង្ការបញ្ហានេះបាន។
ហាត់ក្បាច់យូហ្គា
អត្ថប្រយោជន៍នៃការហាត់ក្បាច់យូហ្គាមានច្រើនណាស់សម្រាប់រាងកាយយើងទាំងមូល ហើយវាក៏ជាជំហ៊ានយន្តការណ៍ដំបូងមួយសម្រាប់ពង្រឹងដល់រាងកាយ និងបង្កើនភាពបត់បែន។ ការពង្រឹងដល់រាងកាយមានមួយចំនួនក៏អាចដល់សុដន់ដែរ អាស្រ័យទោតាមក្បាច់ហាត់ដែលអ្នកធ្វើនោះ។
ការម៉ាស្សា
ចូរម៉ាស្សាសុដន់យ៉ាងហោចណាស់ ២ ទៅ៣ដងក្នុងមួយសប្តាហ៍ជាមួយនឹងប្រេងអូលីវ ព្រោះវានឹងជួយបន្ថែមនូវភាពរឹងមាំដល់ស្បែកព្រមទាំងពង្រឹងដល់លក្ខណៈខាងក្រៅរបស់ស្បែកកាន់តែល្អថែមទៀត។ ជាមួយគ្នានេះដែរ ប្រេងអូលីវនឹងពង្រឹងដល់សាច់ដុំនៅទ្រូង និងបង្កើនភាពយឺតរបស់ស្បែក។
ម៉ាសបិទសុដន់
មនុស្សមួយចំនួនបានជ្រើសរើសការប្រើម៉ាសបិទសុដន់ម្តងក្នុងមួយសប្តាហ៍។ វិធីសាស្រ្តមួយនេះនឹងជួយផ្តល់ភាពរឹងមាំដល់ជាលិកាសុដន់ និងបន្ថែមភាពរឹងមាំដល់វាថែមទៀត។ វិធីធ្វើ៖
- ចូរកិនចូលគ្នាជាមួយនឹងត្រសក់មួយផ្លែ និងស៊ុតពណ៌សមួយគ្រាប់
- បន្ទាប់មកចូរដាក់ប័រចូលបន្ថែមទៀត(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរកិនគ្រឿងផ្សំទាំងអស់ចូលគ្នាឲ្យក្លាយជាល្បាយតែមួយ ហើយយកវាមកលាបលើសុដន់ និងទុកចោល ១៥ ទៅ២០នាទី ចាំលាងចេញវិញ៕