ចង្វាក់បេះដូងធម្មតាពេលមនុស្សយើងពេលសម្រាក អាចនៅចន្លោះពី ៦០ ទៅ ៩០ដងក្នុងមួយនាទី។ ការកើនឡើងលើសពីចំនួនប៉ុននេះ រយៈពេលយូរៗទៅ អាចជាអាការៈមួយនៃបញ្ហាទៅលើបេះដូងនៅពេលអនាគតហើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះដើម្បីបន្ថយចង្វាក់បេះដូងនៅពេលសម្រាកឲ្យមកនៅធម្មតាវិញ យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖
- ធ្វើលំហាត់ប្រាណរាល់ថ្ងៃ
- អនុវត្តវិធីសាស្រ្តបន្ថយស្រ្តេសដូចជា ការតាំងសមាធិ
- ចៀសវាងការជក់បារី
- សម្រកទម្ងន់បើសិនជាកំពុងតែធាត់។
ពេលវេលាវាស់ចង្វាក់បេះដូងដ៏ល្អបំផុតនោះគឺនៅមុនពេលក្រោកពីគេងនៅពេលព្រឹក។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដើម្បីធ្វើបែបនេះបាន ចូរដាក់ម្រាមដៃមួយឬពីរនៅលើកដៃខាងបាតដៃ ហើយរាប់ចង្វាក់ជីពចរលោត ១៥វិនាទី ហើយយកវាគុណនឹង ៤៕