ភាពក្តៅពេញខ្លួនច្រើនតែជាអាការៈញឹកញាប់មួយដែលកើតឡើងលើស្រ្តីដែលកំពុងតែឆ្លងកាត់ដំណាក់កាលរ៉ាំងរដូវ និងជិតរ៉ាំងរដូវ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) វាអាចមានករណីច្រើនជាងពីរភាគបីឯណោះ នៃស្រ្តីរ៉ាំងរដូវនៅប្រទេសអាមេរិកខាងជើង កើតអាការៈក្តៅពេញខ្លួននេះ។ ដូច្នេះដើម្បីបំបាត់អាការៈនេះ ការកំណត់សម្គាល់ និងចៀសវាងមូលរបស់ដែលជំរុញអាការៈនេះ អាចជារឿងដែលសំខាន់ និងមានប្រយោជន៍។ រឿងដែលជំរុញអាការៈក្តៅពេញខ្លួននេះមានដូចជា ភាពក្តៅ ការជក់បារី ជាតិកាហ្វេអ៊ីន ជាតិផ្អែម អាហារហិរ គ្រឿងស្រវឹង ឬស្រ្តេស។
ការបន្ថយសីតុណ្ហភាពក្នុងបន្ទប់ ឬការចៀសវាងជាតិកាហ្វេអ៊ីនអាចមានប្រយោជន៍ក្នុងការបំបាត់ភាពក្តៅពេញខ្លួនបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ក្នុងករណីដែលអ្នកធ្វើបែបនេះហើយ នៅតែមិនអាចទទួលបានអារម្មណ៍ស្រាកស្រាន្តទៀត យកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យបន្ថែមដើម្បីស្វែងរកដំណោះស្រាយណាមួយដែលសមស្របនឹងស្ថានភាពរបស់អ្នក៕