វាមិនមានអ្វីជាបញ្ហាឡើយបើសិនជាអ្នកធ្វើដំណើរកម្សាន្តទៅកាន់កន្លែងសប្បាយៗនោះ ព្រោះរាល់បទពិសោធន៍នៃការធ្វើដំណើរកម្សាន្តទាំងអស់សុទ្ធតែមានឥទ្ធិពលវិជ្ជមានចំពោះសុខភាព ហើយក៏បង្កើនអ័រម៉ូនសប្បាយចិត្តដល់រាងកាយយ៉ាងគួរឲ្យកត់សម្គាល់បាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)តាមការសិក្សាបានឲ្យដឹងថា សម្រាប់មនុស្សមួយចំនួន ភាពរីករាយនៃការធ្វើដំណើរកម្សាន្តគឺវាធំធេង និងផ្តល់ភាពរីករាយខ្លាំងជាងការរៀបការជាមួយមនុស្សខ្លួនស្រឡាញ់ ឬមានកូនទៅទៀត។ ខាងក្រោមនេះគឺជាអំណះអំណាងមួយចំនួនដែលបញ្ជាក់ថា ការដើរលេងកម្សាន្តអាចផ្តល់អារម្មណ៍មានសេចក្តីសុខជាងការរៀបការទៅទៀត៖
ការដើរកម្សាន្តផ្តល់អារម្មណ៍រីករាយ និងមានសុភមង្គលទ្វេដងភ្លាមៗ
យោងទៅតាមការធ្វើបទសម្ភាស មនុស្សប្រមាណ ១៧០០០នាក់ ដែលមកពី ១៧ប្រទេសខុសៗគ្នាបានឲ្យដឹងថា មានមនុស្សតិចតួចបំផុតដែលជ្រើសរើសយកការធ្វើអ្វីផ្សេងក្រៅពីការដើរលេងវិសមកាលដើម្បីទទួលបានអារម្មណ៍រីករាយក្នុងជីវិត។ ឧទាហរណ៍ ៧៧ភាគរយនៃមនុស្សទាំងអស់និយាយថា ពួកគេបានរៀបចំថ្ងៃឈប់សម្រាកនៅពេលដែលត្រូវការធ្វើឲ្យអារម្មណ៍រីករាយភ្លាមៗ។
ការដើរលេងអាចផ្តល់អារម្មណ៍មានសេចក្តីសុខជាងព្រឹត្តិការណ៍សំខាន់ៗក្នុងជីវិតមួយចំនួន
តាមការសិក្សាបានឲ្យដឹងថា មនុស្សភាគច្រើនបានឲ្យតម្លៃការដើរកម្សាន្តជារបៀបផ្តល់ភាពរីករាយក្នុងជីវិតជាងព្រឹត្តិការណ៍រីករាយក្នុងជីវិតទៅទៀត។ ៤៩ភាគរយនិយាយថា ពួកគេមានអារម្មណ៍រីករាយខ្លាំងជាងថ្ងៃរៀបការរបស់ពួកគេទៅទៀត។ ទោះបីជា ការមានកូនក៏ដោយ ក៏អាចផ្តល់អារម្មណ៍រីករាយដល់ជីវិតត្រឹមតែ ២៩ភាគរយតែប៉ុណ្ណោះ។
ការទិញឥវ៉ាន់មិនអាចផ្តល់អារម្មណ៍រីករាយខ្លាំងបានទេ
មនុស្ស ៧០ភាគរយនិយាយថា ការដើរលេងថ្ងៃសម្រាកវិសមកាល អាចផ្តល់ឲ្យពួកគេក្នុងកម្រិតរីករាយមួយដែឡ្ខលាំងជាងភាពរីករាយបានមកពីការទិញរបស់របរ ជាពិសេសសម្លៀកបំពាក់ថ្មីៗ ឬរបស់ប្រើប្រាស់ដែលចាំបាច់តែម្តង។
ទោះបីជាការសម្រាកថ្ងៃវិសមកាលដែលមានគម្រោងទុកជាមុនក៏អាចជួយឲ្យមានអារម្មណ៍រីករាយខ្លាំងបានដែរ
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺថា មនុស្ស ៧២ភាគរយនិយាយថា គ្រាន់តែការសម្រាកថ្ងៃវិសមកាលដែលមានគម្រោងទុកជាមុនក៏អាចធ្វើឲ្យមានអារម្មណ៍សប្បាយចិត្តខ្លាំងដែរ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) មនុស្ស ៨០ភាគរយ មានអារម្មណ៍ភ្ញាក់ផ្អើលនៅពេលពួកគេគ្រាន់តែមើលក្នុងផែនទីធ្វើដំណើរ និងជ្រើសរើសកន្លែងដែលត្រូវទៅលេង៕