ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកមិនគួរធ្វើដាក់ទារកទើបតែកើត។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. រឿងទី១ អ្នកមិនគួរដាក់កូនគេងកណ្តាលអ្នកទាំងពីរឡើយ ព្រោះអាចគ្រោះថ្នាក់ខ្លាំងណាស់។ នៅពេលដែលអ្នកគេងមិនប្រយ័ត្ន អាចសង្កត់ត្រូវកូន ដោយអាចធ្វើឲ្យកូនពិបាកដកដង្ហើម ហើយអាចមានគ្រោះថ្នាក់ដល់ជីវិតបានយ៉ាងងាយជាទីបំផុត។
  2. រឿងទី២ អ្នកមិនគួរងូតទឹកឲ្យកូនច្រើនពេកឡើយ ព្រោះស្បែកកូននៅខ្ចី ហើយរាងកាយមិនទាន់លូតលាស់បានល្អ។ នៅពេលដែលអ្នកងូតទឹកឲ្យកូនច្រើនពេក នឹងធ្វើឲ្យប៉ះពាល់ដល់ស្បែកកូនយ៉ាងងាយ។
  3. រឿងទី៣ អ្នកមិនគួរក្តិចថ្ពាល់កូនទេ ហើយក៏មិនគួរច្របាច់មាត់កូនដែរ ព្រោះអាចធ្វើឲ្យកូនហៀរទឹកមាត់ ថែមទាំងអាចធ្វើឲ្យកូនកើតជំងឺផ្សេងៗដែលអ្នកនឹកស្មានមិនដល់ទៀតផង។
  4. រឿងទី៤ អ្នកមិនគួរកាត់រោមភ្នែកកូនចោលឡើយ ព្រោះនៅពេលដែលអ្នកកាត់ចោល នឹងគ្មានអ្វីសម្រាប់ការពារភ្នែកកូន ដោយអាចធ្វើឲ្យធូលីអាចចូលភ្នែករបស់កូនបាន។ ជាពិសេស អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនផងដែរ។
  5. រឿងទី៥ អ្នកមិនគួរយកខោអាវថ្មីដែលមិនទាន់បោកឲ្យកូនពាក់ឡើយ ព្រោះខោអាវទាំងនោះ អាចធ្វើឲ្យប៉ះពាល់ដល់ស្បែករបស់កូន ធ្វើឲ្យកូនមិនមានសុខភាពល្អដូចជាក្មេងដទៃឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)