នៅពេលដែលអ្នកបើកឡានមិនប្រយ័ត្ន ឡានរបស់អ្នកនឹងអាចមានលក្ខណៈឆ្កូត ឬរបកថ្នាំ។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីរបៀបដោះស្រាយបញ្ហារបកថ្នាំនេះដែលមានលក្ខណៈស្រាល ដោយអ្នកមិនចាំបាច់ទៅកន្លែងជួសជុលក៏អ្នកអាចធ្វើបានដែរ។ ដូចនេះតើមានវិធីបែបណាទៅ?
នៅពេលដែលឡានអ្នកមានលក្ខណៈឆ្កូតមិនច្រើន អ្នកអាចយកទឹកលាងកន្លែងដែលឆ្កូតនោះឲ្យស្អាត ហើយទុកវាឲ្យស្ងួត បន្ទាប់មកយកក្រណាត់ជ្រលក់ទឹកសើម ហើយដាក់ថ្នាំដុសធ្មេញពីលើ រួចយកវាមកជូតកន្លែងដែលឆ្កូតនោះដោយប្រើកម្លាំងខ្លាំង នោះវានឹងអាចធ្វើឲ្យឡានអ្នកមានលក្ខណៈស្អាតវិញហើយ។ វិធីម្យ៉ាងទៀត ប្រសិនជាវាមានបរិមាណតូច អ្នកអាចយកថ្នាំក្រចកដែលមានពណ៌ស្រដៀងយកមកលាបបាន នោះវានឹងអាចបិតបាំងបានដូចគ្នា៕