ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យបុគ្គលិកទាំងអស់សហការគ្នាបានល្អ។ តើមានអ្វីខ្លះទៅ?
1. ដំបូងអ្នកត្រូវផ្តោតសំខាន់ទៅលើដំណាក់កាលនៃការធ្វើឲ្យការងារមួយចេញជាលទ្ធផល មានន័យថា ដំណាក់កាលគឺសំខាន់។ នៅពេលដែលអ្នកផ្តោតសំខាន់ទៅលើដំណាក់កាលនីមួយៗ នោះបុគ្គលិកក្នុងក្រុមហ៊ុន នឹងអាចសហការគ្នាបានល្អក្នុងចំណុចលំអិតនីមួយៗ ដើម្បីបង្ហាញពីលទ្ធផលនៃការងារទាំងនោះ។
2. ដើម្បីឲ្យបុគ្គលិកទាំងឡាយសហការគ្នាបានល្អ អ្នកគួរតែបញ្ចេញជាសកម្មភាពដើម្បីបង្ហាញពួកគេ ដោយមិនមែនប្រាប់គេរហូតនោះទេ។ នៅពេលដែលអ្នកបង្រៀនគេតាមរយៈបង្ហាញ នោះគេនឹងខំប្រឹងប្រែងជាមួយគ្នា ដើម្បីបំពេញការងារ ដោយអាចពិគ្រោះគ្នាបានពីអ្វីដែលគេមើលមិនយល់ពីអ្វីដែលអ្នកបង្ហាញ។
3. ចុងក្រោយ អ្នកគួរតែផ្តល់រង្វាន់ជាការលើកទឹកចិត្តដល់ក្រុមបុគ្គលិកដែលចេះសហការគ្នាបានល្អ ដើម្បីផលិតចេញជាលទ្ធផលការងារមួយ។ នៅពេលដែលមានការលើកទឹកចិត្តពីអ្នក នោះគេនឹងអាចសហការគ្នាបានល្អ ដើម្បីទទួលបានរង្វាន់ពីអ្នក៕