អ្នកអាចធ្វើការត្រាំជើងរបស់អ្នកដោយប្រើទឹកអំបិលបាន ព្រោះវាផ្តល់អត្ថប្រយោជន៍ច្រើនណាស់ដល់អ្នក។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលអ្នកប្រើទឹកអំបិលត្រាំជើង វានឹងជួយធ្វើឲ្យក្រលៀន និងបេះដូងអ្នកមានសុខភាពល្អ។ ជាពិសេស វាក៏អាចជួយពន្យារភាពចាស់របស់អ្នកផងដែរ។
- ការត្រាំជើងនេះ ក៏អាចជួយបញ្ចេញជាតិពុល និងបញ្ចុះកម្តៅក្នុងខ្លួនអ្នកដែរ ដោយធ្វើឲ្យអ្នកបាត់នូវអាការៈក្តៅក្នុងបាន។
- ក្រោយពេលដែលអ្នកត្រាំរួច វានឹងជួយកំចាត់មេរោគនៅត្រង់បាតជើងរបស់អ្នក។ ម្យ៉ាងទៀត វាក៏ជួយជម្រះកោសិកាស្បែកចាស់ចេញផងដែរ។
- ជាពិសេស វានឹងជួយធ្វើឲ្យអ្នកអាចចៀសពីជំងឺផ្តាសាយ និងជួយអ្នកឲ្យគេងលក់ស្រួលទៀតផង។ ម្យ៉ាងទៀត វាក៏អាចជួយបង្កើនការចងចាំរបស់អ្នកផងដែរ។ ដូចនេះ អ្នកអាចប្រើទឹកចន្លោះពី៣០ទៅ៤៥អង្សាសេ ហើយដាក់អំបិលចំនួនមួយស្លាបព្រាចូលដើម្បីត្រាំ ហើយត្រាំចំនួនពី២០ដល់៣០នាទីបានហើយ។ នៅពេលដែលអ្នកត្រាំយូរពេក វាអាចធ្វើឲ្យបេះដូងអ្នករងសម្ពាធខ្លាំងបាន។ អ្នកអាចត្រាំក្រោយពេលពិសារបាយរួចចំនួនមួយម៉ោង ទើបមិនប៉ះពាល់ដល់សុខភាពរបស់អ្នកបាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)