ការបង្ករោគដោយមេរោគផ្សិតភាគច្រើនកើតឡើងនៅលើប្រអប់ជើង ក្រចក គ្រលាន និងប្រអប់ដៃ។ ការព្យាបាលដ៏មានប្រសិទ្ធផាពគឺជារឿងដែលត្រូវធ្វើដើម្បីកុំឲ្យវាកើតឡើងម្តងទៀត។ នៅពេលការបង្ករោគផ្សិតកើតឡើងម្តងទៀត វាច្រើនតែដោយសារប្រព័ន្ធភាពស៊ាំមិនអាចសម្គាល់ និងវាយសម្លាប់មេរោគបាន។ យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមបើសិនជាចង់បង្ការការបង្ករោគផ្សិតកុំឲ្យកើតឡើងម្តងទៀត។ 

  • ប្រើប្រាស់ថ្នាំប្រឆាំងនឹងមេរោគផ្សិតឲ្យគ្រប់ចំនួន និងមិនត្រូវឈប់ប្រើឡើងនៅពេលការបង្ករោគហាក់បីដូចជាបាត់ទៅវិញ ព្រោះវាប្រហែលជានៅតែមាននៅឡើយទេ។ 
  • លាងសម្អាតជើងឲ្យស្អាត ត្រជាក់ និងស្ងួតតាមរយៈការផ្លាស់ប្តូរស្រោមជើង និងពាក់ស្រោមជើងដែលមានខ្យល់ចេញចូលគ្រប់គ្រាន់។ 
  • ពាក់ស្បែកជើងឲ្យល្មមនឹងជើង
  • លាងក្រែមប្រឆាំងនឹងការបង្ករោគដូចជា Lotrimin ឬ Lamisil ទៅលើបាតជើង និងក្រចកដៃ។ ករណីខ្លះ ការលេបថ្នាំក៏ប្រហែលជាត្រូវធ្វើដែរ។ 
  • មិនត្រូវដើរជើងទទេ ជាពិសេសក្នុងបន្ទប់ទឹក កន្លែងហាត់ប្រាន កម្រាលព្រហ្ម និងបន្ទប់ទឹកសាធារណៈ
  • រក្សាក្រចកជើងឲ្យនៅខ្លី និងកាត់តម្រឹមឲ្យបានល្អ។ ចៀសវាងការកើតត្រចៀកក្រាញ់
  • ព្យាបាលការបង្ករោគផ្សិតឲ្យបានលឿនដើម្បីកុំឲ្យវារាលដាលទៅកន្លែងជិតខាងបាន
  • លាងម្សៅប្រឆាំងមេរោគផ្សិតក្នុងស្បែកជើងរាល់ថ្ងៃ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង