ប្រសិនជាអ្នកមិនចង់ឈឺពោះយូរ ទើបសម្រាលកូនចេញ អ្នកអាចអនុវត្តតាមវិធីទាំងឡាយខាងក្រោមនេះបាន។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- នៅមុនពេលដែលអ្នកជិតដល់ខែសម្រាលកូន អ្នកគួរតែពិសារអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹម។ ម្យ៉ាងទៀត អ្នកគួរតែញ៉ាំទឹកដោះគោពី១ទៅ២កែវក្នុងមួយថ្ងៃ ទើបអាចរក្សាកម្លាំងរឹងមាំ។ ដូចនេះ អ្នកនឹងមានកម្លាំងគ្រប់គ្រាន់ក្នុងការបង្កើតកូនបានយ៉ាងជោគជ័យ។
- អ្នកគួរតែប្រយ័ត្នពីរបបអាហាររបស់អ្នក ដោយមិនគួរបរិភោគច្រើនហួសកំណត់នោះទេ ព្រោះបើទម្ងន់អ្នកធ្ងន់ពេក នឹងធ្វើឲ្យអ្នកពិបាកក្នុងការសម្រាលកូនខ្លាំងណាស់។
- អ្នកគួរតែហាត់ប្រាណខ្លះនៅពេលដែលជិតសម្រាលកូន ព្រោះវាអាចធ្វើឲ្យអ្នកងាយស្រួលសម្រាលកូនខ្លាំងណាស់។
- អ្នកគួរតែរក្សាអារម្មណ៍ឲ្យសប្បាយ ដោយមិនគួរពិបាកចិត្ត បារម្ហច្រើននោះទេ ព្រោះមានតែអារម្មណ៍ល្អ និងស្ងប់ទេ ដែលអាចធ្វើឲ្យអ្នកសម្រាលកូនចេញមកលឿន ហើយឈឺមិនយូរនោះទេ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)