យោងទៅតាម CDC បានឲ្យដឹងថា បើសិនជាទារកទើបនឹងកើតស្តាប់មិនលឺសម្លេងទេ វាអាចប៉ះពាល់ទៅលើសមត្ថភាពរបស់កូនលើការរៀននិយាយ ភាសា និងជំនាញសង្គមបាន។ ការពិនិត្យរកមើលការស្តាប់លឺសម្លេងដំបូងរបស់ទារកទើបនឹងកើតត្រូវបានគេណែនាំថា កើតឡើងក្នុងរយៈពេលមួយខែដំបូងនៃជីវិត។
ទោះបីជា ក្មេងដែលឆ្លងកាត់ការពិនិត្យបែបនេះ CDC បានណែនាំឲ្យរកមើលសញ្ញានៃការស្តាប់សម្លេងមិនលឺ ដែលមានអាការៈដូចខាងក្រោមនេះ៖
- ក្មេងមិនភ្ញាក់នៅពេលលឺសម្លេងខ្លាំង
- ក្មេងមិនងាក់រកប្រភពនៃសម្លេងនៅអាយុចាប់ពី ៦ខែឡើង
- ក្មេងមិននិយាយពាក្យសូម្បីតែមួយម៉ាត់ ដូចជា ប៉ា ឬម៉ា នៅអាយុ១ឆ្នាំ
- ក្មេងងាក់ក្បាលនៅពេលគេមើលឃើញអ្នក ប៉ុន្តែមិនងាក់ឡើយបើសិនជាអ្នកគ្រាន់តែហៅឈ្មោះគេ
- ក្មេងហាក់បីដូចជាលឺសម្លេងខ្លះ ប៉ុន្តែសម្លេងផ្សេងទៀតមិនលឺទៅវិញ៕