ទោះបីជាមិនមានការព្យាបាលក៏ដោយ ក៏អាការៈនៃជំងឺឬសដូងបាតតូចៗ ឬស្រាលៗ អាចជាទៅវិញបានដែរក្នុងរយៈពេលពីរបីថ្ងៃ។ ប៉ុន្តែករណីជំងឺឬសដូងបាតជាលក្ខណៈរាំរ៉ៃ អាចកើតឡើងយូរ ព្រមទាំងអាចមានអាការៈធ្វើទុក្ខរបស់វាជាទៀងទាត់ថែមទៀតផង។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ជំងឺឬសដូងបាត មានន័យថា ជាការរីកធំ ឬហើមរបស់សរសៃឈាមវ៉ែននៅជុំវិញរន្ធគូថ។ សរសៃវ៉ែនទាំងនេះអាចហើមរហូតដល់ទៅជារលាកបាន។ ជំងឺឬសដូងបាតមានពីរប្រភេទ៖
- ឬសដូងបាតខាងក្នុងរន្ធគូថ
- ឬសដូងបាតខាងក្រៅរន្ធគូថ
បើសិនជាអ្នកមានជំងឺឬសដូងបាតដែលមិនព្រមជាទៅវិញ ឬចេះតែកើតឡើងម្តងហើយម្តងទៀត យកល្អគួរតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យ និងព្យាបាល។ គ្រូពេទ្យអាចនឹងណែនាំឲ្យធ្វើការព្យាបាលជំងឺឬសដូងបាតដែលរ៉ាំរ៉ៃ ជាមួយនឹងការផ្លាស់ប្តូររបៀបរស់នៅបន្ថែមដូចជា៖
- ព្យាយាមញ៉ាំអាហារសម្បូរជាតិសរសៃឲ្យបានច្រើន
- បង្កើនការញ៉ាំទឹកជាប្រចាំ ជាពិសេសភេសជ្ជៈដែលគ្មានគ្រឿងស្រវឹង
- កាត់បន្ថយការអង្គុយនៅបន្ទោបង់យូរៗ
- ចៀសវាងការប្រឹងបន្ទោបង់
- ចៀសវាងការលើករបស់ធ្ងន់ៗ
គ្រូពេទ្យក៏អាចណែណាំឲ្យប្រើវិធីផ្សេងទៀតសម្រាប់ជួយព្យាបាលខ្លួនបាន៖
- ថ្នាំបំបាត់ការឈឺចាប់ដូចជា Ibuprofen (Advil), Acetaminophen (Tylenol), Naproxen (Aleve) ឬ Aspirin
- ថ្នាំលាបដូចជា Hydrocortisone ឬ ថ្នាំលាបឲ្យស្ពឹក
- ថ្នាំបន្ទន់លាមក ឬថ្នាំបំប៉នជាតិសរសៃ
- អង្គុយត្រាំទឹកអំបិល។
ក្នុងករណីដែលព្យាបាលដោយខ្លួនឯង និងផ្លាស់ប្តូររបៀបរស់នៅមិនអាចបំបាត់អាការៈជំងឺឬសដូងបាតទេ គ្រូពេទ្យអាចនឹងប្រើវិធីព្យាបាលផ្សេងដូចជា៖
- ការចងសរសៃឬសដូងបាត៖ វិធីនេះត្រូវបានគេប្រើលើករណីដែលមានការព្រលាត់ឬសដូងបាត ឬជាសរសៃឬសដូងដែលហូរឈាម។ គ្រូពេទ្យនឹងប្រើប្រភេទកៅស៊ូពិសេសដើម្បីចង់រឹតឬសរបស់សរសៃឬសដូងបាត់ដើម្បីបំបាត់ការផ្គត់ផ្គង់ឈាម។ នៅរយៈពេលមួយសប្តាហ៍ក្រោយ ចុងសរសៃឬសដូងដែលចងនោះនឹងជ្រុះចេញដោយខ្លួនឯង។
- ការដុត ឬ Electrocoagulation៖ គ្រូពេទ្យនឹងប្រើប្រាស់ឧបករណ៍ពិសេសមួយដែលមានចរន្តអគ្គិសនីដើម្បីដុតកាត់ បង្រួញសរសៃឬសដូងនោះចេញ ដែលជាធម្មតាធ្វើជាញឹកញាប់លើប្រភេទឬសដូងបាតខាងក្នុង។
- Sclerotherapy៖ គ្រូពេទ្យអាចនឹងចាក់ថ្នាំមួយប្រភេទដែលអាចបង្រួញសរសៃឬសដូងនោះបាន ដែលជាធម្មតាធ្វើទៅលើប្រភេទឬសដូងបាតខាងក្នុងតែម្តង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- Hemorrhoidectomy៖ លើករណីដែលការអនុវត្តព្យាបាលខាងលើមិនទទួលបានជោគជ័យទេ គ្រូពេទ្យនឹងសម្រេចចិត្តវះកាត់ឬសដូងនោះចោលតែម្តង ហើយជាធម្មតាអាចធ្វើចំពោះឬសដូងបាតដែលព្រលាត់ពីក្នុងមកក្រៅ និងប្រភេទឬសដូងបាតខាងក្រៅ៕