ក្រោយពេលដែលអ្នកសម្រាលកូនរួច ចង្កេះអ្នកនឹងអាចរីកធំខុសពីធម្មតា ជាហេតុដែលធ្វើឲ្យអ្នកបាត់រាងដ៏ស្អាត។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីអ្វីដែលអ្នកគួរញ៉ាំ ឬមិនគួរក្រោយសម្រាលកូនរួចទើបអ្នកអាចមានចង្កេះស្អាតបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកមិនគួរញ៉ាំនំបុ័ង និងដំឡូងបារាំងចៀននោះទេ ព្រោះវាអាចធ្វើឲ្យអាស៊ីតខ្លាញ់ប្រមូលផ្តុំនៅលើចង្កេះអ្នកបាន។
- អ្នកអាចញ៉ាំត្រីបាន ព្រោះវាមានអាស៊ីតខ្លាញ់ទាប ហើយមានប្រូតេអ៊ីនខ្ពស់ ជាហេតុដែលអាចជួយរំលាយអាស៊ីតខ្លាញ់លើពោះអ្នកបាន។
- អ្នកអាចពិសារពពួកសណ្តែកច្រើនបាន ដែលអាចជួយធ្វើឲ្យរាងអ្នកស្អាត។
- អ្នកគួរតែចាកឲ្យឆ្ងាយពីភេសជ្ជៈដែលមានជាតិអាល់កុល ព្រោះវាអាចធ្វើឲ្យអ្នកធាត់ជាងមុនបាន។
- អ្នកគួរតែពិសារបន្លែឲ្យច្រើនជាងសាច់ ទើបអ្នកអាចមានរាងដែលស្អាតមួយក្រោយសម្រាលកូនរួច៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)