អ្នកដែលកើតក្នុងឆ្នាំទាំង៣ខាងលើ ជាបុគ្គលដែលចិត្តល្អ ដោយមិនចេះប្រើល្បិចកល់ដើម្បីដណ្តើមយកទ្រព្យឡើយ។ ដូចនេះទ្រព្យនឹងរត់មករកគេដោយឯង។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ឆ្នាំថោះ

អ្នកដែលកើតក្នុងឆ្នាំនេះ នៅពេលដែលជួបនឹងបញ្ហា តែងតែប្រែជាលាភជានិច្ច។ ម្យ៉ាងទៀត គេជាមនុស្សដែលមានចិត្តល្អ ដោយមានគំនិតល្អិតល្អន់។ ជាហេតុដែលធ្វើឲ្យគេមានអ្នកជួយច្រើន ដោយអាចទទួលបានផលពីអ្វីដែលគេធ្វើ។

ឆ្នាំវក

អ្នកដែលកើតក្នុងឆ្នាំនេះ ជាបុគ្គលដែលមានថ្វីមាត់ល្អ ថែមទាំងមាននិស្ស័យខ្ពស់ជាមួយអ្នកដទៃ។ ដូចនេះ គេមិនចាំបាច់ប្រឹងពេក ក៏អាចទទួលបានទ្រព្យចូលមកដែរ។ ជាហេតុដែលធ្វើឲ្យគេមិនខ្វះលុយចាយឡើយ។

ឆ្នាំកុរ

នៅពេលដែលគេឃើញអ្នកដទៃជួបនឹងទុក្ខលំបាក គេតែងតែជួយជានិច្ច។ ដោយសារតែអំពើល្អនេះហើយ ទើបធ្វើឲ្យគេទទួលបានផលដែលគេនឹកស្មានមិនដល់។ ដូចនេះ អ្នកដែលកើតក្នុងឆ្នាំនេះ ភាគច្រើនជាអ្នកមានតែម្តង៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)