ការអនុវត្តន៍រឿងលើគ្រែងកំពុងតែក្លាយទៅជារឿងមួយពេញនិយមបំផុតណាស់ហើយនាសម័យបច្ចុប្បន្ននេះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែវាក៏មានរឿងគួរឲ្យខ្លាចជាច្រើនអាចនឹងកើតមានជាមួយគ្នានេះដែរ ព្រោះតែមានកត្តានាំឲ្យប៉ះពាល់ដល់ភាពឡើងរឹងរបស់លិង្គតែម្តង។
បញ្ហាលិង្គមិនអាចឡើងរឹងបានភាគច្រើនបង្កឡើងដោយសារតែជំងឺ ជាពិសេសជំងឺទឹកនោមផ្អែម។ អ្វីដែលតិចតួចនោះគឺទម្លាប់ប្រចាំថ្ងៃដែលរំខានដល់សុខភាពផ្លូវភេទរបស់បុរស។ ដូច្នេះដើម្បីរក្សាភាពរឹងរបស់លិង្គកាន់តែយូរអង្វែងទៅមុខទៀត បុរសៗគ្រប់រូបគួរតែធ្វើដូចខាងក្រោមនេះ៖
- ឈប់ជក់បារី
- បន្ថយស្រ្តេស និងការថប់អារម្មណ៍ តាមរយៈការតាំងសមាធិ ឬហាត់ប្រាណទៀងទាត់
- ត្រូវតែមានភាពស្មោះត្រង់ជាមួយដៃគូ
- កុំជ្រើសរើសយកការវះកាត់ដើម្បីជាវិធីពន្យាកំណើត (គ្រាវ)
- ត្រូវធ្វើខ្លួនឲ្យសកម្ម និងហាត់ប្រាណដើម្បីទទួលបានរាងកាយយ៉ាងសមសួន
- ពេលចង់ស្ងាប ត្រូវតែស្ងាប ព្រោះវាជាសញ្ញាបញ្ជាក់ថា មានសម្រើបផ្លូវភេទជាប់
- គេងឲ្យបានគ្រប់គ្រាន់
- មានទម្លាប់ញ៉ាំកាហ្វេមួយពែងនៅពេលព្រឹក ឬពេលណាក៏បានដើម្បីបង្កើនកម្លាំងរាងកាយ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ពិនិត្យមើលថ្នាំដែលអ្នកប្រើប្រាស់ថាតើវាប៉ះពាល់ដល់សុខភាពផ្លូវភេទឬអត់៕