សម្ពាធឈាមខ្សោយ ឬសម្ពាធឈាមចុះទាប មិនសូវជាកើតមានច្រើនដូចលើសសម្ពាធឈាមឡើយ ប៉ុន្តែក៏មិនត្រូវប្រងើយកន្តើយនឹងវាដែរ ព្រោះសម្ពាធឈាមខ្សោយក៏ត្រូវការការយកចិត្តទុកដាក់ និងផ្លាស់ប្តូររបៀបរស់នៅដូចគ្នាដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះបើសិនជាអ្នក ឬមនុស្សជាទីស្រឡាញ់អ្នកកំពុងតែមានបញ្ហាខ្សោយសម្ពាធឈាម ឬលទ្ធផលសម្ពាធឈាមចាប់ពី ៩០/៦០ ចុះក្រោម អ្នកគួរតែផ្លាស់ប្តូររបៀបរស់នៅដូចខាងក្រោមនេះ៖
ចៀសវាងគ្រឿងស្រវឹងនិងញ៉ាំទឹកឲ្យបានច្រើន
គេដឹងថាគ្រឿងស្រវឹងនឹងធ្វើឲ្យសម្ពាថឈាមឡើងខ្ពស់។ រាល់ការញ៉ាំគ្រឿងស្រវឹង ១០ក្រាម សម្ពាធឈាមនឹងឡើង ១ mmHg។ ប៉ុន្តែមិនមែនមានន័យថា តម្រូវឲ្យអ្នកញ៉ាំវានៅពេលសម្ពាធឈាមខ្សោយឡើយ។ ចូរចាំថា ការញ៉ាំគ្រឿងស្រវឹងក៏អាចបង្កការខ្សោះជាតិទឹកដែលនាំឲ្យសម្ពាធឈាមខ្សោយកាន់តែខ្លាំងទៀត។ ផ្ទុយទៅវិញ អ្នកត្រូវតែញ៉ាំទឹកឲ្យបានច្រើនដើម្បីបង្កើនចំនួនជាតិទឹកក្នុងខ្លួន និងពង្រឹងដល់របត់ឈាមរត់។ កាលណាមានជាតិទឹកក្នុងខ្លួនគ្រប់គ្រាន់ក៏ជួយលុបបំបាត់រោគសញ្ញាសម្ពាធឈាមចុះខ្សោយដែរ។
តាមដានការញ៉ាំជាតិប្រៃ
ករណីសម្ពាធឈាមឡើងខ្ពស់ គឺត្រូវការកាត់បន្ថយការញ៉ាំជាតិប្រៃ។ យ៉ាងណាមិញ ការញ៉ាំប្រៃច្រើនមិនមែនសម្រាប់ព្យាបាលអាការៈសម្ពាធឈាមខ្សោយឡើយ។ ការញ៉ាំប្រៃពេកមិនត្រឹមតែធ្វើឲ្យលើសសម្ពាធឈាមទេ តែក៏បណ្តាលឲ្យខូចសរសរីរាង្គក្នុងខ្លួន និងផលវិបាកផ្សេងៗទៀតដែរ។ ដើម្បីព្យាបាលការខ្សោយសម្ពាធឈាម យកល្អគួរតែតាមដានការញ៉ាំប្រៃរបស់អ្នក គឺត្រឹមតែ ២ ទៅ៣ក្រាមប៉ុណ្ណោះ។
ចៀសវាងការធ្វើចលនារាងកាយភ្លាមៗ
ចាប់តាំងពីការវិលមុខ និងងងឹតមុខគឺជារោគសញ្ញារបស់អាការៈខ្សោយសម្ពាធឈាមមក អ្នកគប្បីតែមានការប្រុងប្រយ័ត្នបំផុតខណៈពេលកំពុងតែផ្លាស់ប្តូរជំហរ ជាពិសេសនៅពេលងើបពីគេង ឬអង្គុយភ្លាមៗតែម្តង។ ការធ្លាក់ចុះសម្ពាធឈាមខ្លាំងអាចនឹងកើតមាននៅពេលអ្នកធ្វើសកម្មភាពណាមួយភ្លាមៗដូច្នេះ។ ដើម្បីចៀសវាងបញ្ហានេះ ដំបូងឡើយ ត្រូវច្របាច់ប្រអប់ជើង និងកែងជើងពីរបីដងសិនមុនពេលងើបឈរ។
កាត់បន្ថយការញ៉ាំអាហារសម្បូរកាបូអ៊ីដ្រាត
អាហារបែបនេះមិនត្រូវបានណែនាំឱ្យអ្នកខ្សោយសម្ពាធឈាមញ៉ាំឡើយ។ ការសិក្សាបានឲ្យដឹងថា ការកាត់បន្ថយអាហារសម្បូរកាបូអ៊ីដ្រាតអាចជួយបន្ថយសម្ពាថឈាម Systolic និងបន្ថយអាការៈពេលវេលាខ្សោយសម្ពាធឈាមបាន។ បើសិនជាអ្នកកំពុងតែមានបញ្ហាខ្សោយសម្ពាធឈាមនោះ គួរតែកាត់បន្ថយអាហារទាំងនេះទៅ។
ចៀសវាងការងូតទឹកក្តៅឬស៊ូណា
ទឹកក្តៅ និងស៊ូណា អាចនឹងធ្វើឲ្យវិលមុខ និងងងឹតមុខដែរចំពោះអ្នកមានសម្ពាធឈាមខ្សោយ។ ដូច្នេះចូរចៀសវាងរបៀបរស់នៅបែបនេះ។
ញ៉ាំអាហារច្រើនដង
ចាប់ពីការវិលមុខក្រោយពីញ៉ាំអាហាររួចតែងកើតឡើងអ្នកខ្សោយសម្ពាធឈាមរួចមក ចូរចៀសវាងការញ៉ាំអាហារច្រើនៗក្នុងពេលតែមួយ។ ផ្ទុយទៅវិញ អ្នកគួរតែញ៉ាំអាហារតិចៗ ជារៀងរាលពីរម៉ោងម្តងដើម្បីដោះស្រាយបញ្ហាសម្ពាធឈាមខ្សោយ។
ពាក់ស្រោមជើងបើសិនជាចាំបាច់
ចូរធ្វើបែបនេះលុះត្រាតែគ្រូពេទ្យប្រាប់បានហើយ ព្រោះវាអាចជួយអ្នកខ្សោយសម្ពាធឈាមដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការពាក់ស្រោមជើងដល់ស្មងជើង និងភ្លៅ នឹងជួយថែរក្សាសម្ពាធឈាមក្នុងខ្លួនកាន់តែខ្ពស់រយៈពេលយូរទៀត៕