តាមការសិក្សាមួយដែលចុះផ្សាយក្នុងសារព័ត៌មាន Journal of Clinical Lipidology បានរកឃើញថា ការញ៉ាំផ្លែប័រមួយថ្ងៃអាចថែរក្សាសុខភាពបេះដូងបានយ៉ាងល្អ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះ ការញ៉ាំផ្លែប័រមិនត្រឹមតែជួយគ្រប់គ្រងកូឡេស្តេរ៉ុលទេ តែក៏ជួយការពារឥទ្ធិពលរបស់បេះដូងដែរ។ ផ្លែប័រផ្ទុកទៅដោយជាតិខ្លាញ់ Monounsaturated Fats (MUFAs) ខ្លាញ់ផ្តល់សុខភាព ជាតិសរសៃ និងអង់ទីអុកស៊ីដង់។ យ៉ាងណាមិញ ផ្លែឈើមួយនេះមានលក្ខណៈសម្បត្តិ ៣យ៉ាងដែលអាចជួយបេះដូងឲ្យមានសុខភាពល្អបាន។
ខ្លាញ់ផ្តល់សុខភាព
មូលហេតុដ៏សំខាន់របស់ជំងឺសរសៃឈាមបេះដូងគឺជាការកើនឡើងជាតិកូឡេស្តេរ៉ុលក្នុងសរសៃឈាមអាក់ទែ ដែលនាំឲ្យស្ទះដល់សរសៃឈាមបាន។ យ៉ាងណាមិញ អ្នកអាចកាត់បន្ថយការប្រឈមនេះបាន តាមរយៈការថែរក្សាកម្រិតកូឡេស្តេរ៉ុលឲ្យស្ថិតក្នុងសភាពធម្មតា។ អ្នកគ្រាន់តែបង្កើនការញ៉ាំ MUFAs និង PUFAs (Polyunsaturated Fatty Acids) ប៉ុណ្ណោះ។ ខ្លាញ់ផ្តល់សុខភាពទាំងនេះមិនត្រឹមតែកាត់បន្ថយកូឡេស្តេរ៉ុលសរុប និងកូឡេស្តេរ៉ុអាក្រក់ទេ តែក៏ជួយបង្កើនចំនួនកូឡេស្តេរ៉ុលល្អបានបន្តិចបន្តួចដែរ។
អង់ទីអុកស៊ីដង់
ផ្លែប័រមានវីតាមីន C, E និង K ដែលជាប្រភេទវីតាមីនរលាយក្នុងខ្លាញ់ និងជាអង់ទីអុកស៊ីដង់ដ៏អស្ចារ្យ ដូច្នេះវានឹងជួយអ្នកគ្រប់គ្រងកូឡេស្តេរ៉ុលបានយ៉ាងល្អ។ អង់ទីអុកស៊ីដង់ជួយទប់ស្កាត់ការធ្វើអុកស៊ីតកម្មរបស់កូឡេស្តេរ៉ុលអាក្រក់ ដូច្នេះវានឹងមិនអាចបង្កជាកំណកក្នុងសរសៃឈាម បង្កជាជំងឺបេះដូងទៀតឡើយ។
ជាតិសរសៃ
របបអាហារសម្បូរជាតិសរសៃមិនត្រឹមតែជួយពង្រឹងដល់សុខភាពនៃការរំលាយអាហារទេ តែក៏ជួយថែរក្សាកូឡេស្តេរ៉ុលឲ្យនៅធម្មតាដែរ។ ផ្លែបឺរមានជាតិសរសៃរលាយដែលអាចជួយបឺតស្រូបទឹកប្រមាត់ និងបញ្ចេញចោលតាមលាមក។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដើម្បីដោះស្រាយនឹងការបាត់បង់ទឹកប្រមាត់ ថ្លើមនឹងចាប់ផ្តើមសំយោគទឹកប្រមាត់បន្ថែមទៀតដែលត្រូវការកូឡេស្តេរ៉ុលមកផលិត ដូច្នេះវានឹងកាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់ចេញពីក្នុងឈាមថែមទៀត៕