Join with Health.com.kh on Telegram

ខួរក្បាលជាសរីរាង្គសំខាន់ណាស់ក្នុងរាងកាយដែលផ្សារភ្ជាប់សសៃប្រសាទរាប់លានជាមួយរាងកាយ ហើយនៅពេលអ្នកទទួលទានអាហារ ឬភេសជ្ជៈធម្មជាតិត្រឹមត្រូវនោះអ្នកអាចបង្កើនការចងចាំរបស់ខ្លួនឯងបានប្រកបដោយប្រសិទ្ធិភាព។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) នៅពេលណាខួរក្បាលទទួលរងសម្ពាធ ឬតានតឹង វានឹងបញ្ចេញនូវសារធាតុគីមីដែលប៉ះពាល់ដល់រាងកាយគួរឱ្យព្រួយបារម្ភ។ ដូច្នេះប្រសិនបើអ្នកព្យាយាមទទួលទានភេសជ្ជៈដែលជួយជម្រុញថាមពលខួរក្បាលជាប្រចាំនោះអ្នកអាចកាត់បន្ថយសារធាតុគីមីគ្រោះថ្នាក់ និងពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។ ថាតើភេសជ្ជៈទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព​ Health.com.kh នឹងបង្ហាញឲ្យដឹងពីប្រភេទនៃភេសជ្ជៈដែលជួយបង្កើនថាមពលខួរក្បាលជម្រុញការចងចាំ ៖

១. ទឹក

គ្រាន់តែទទួលទានទឹកធម្មតា ក៏ជួយបង្កើនថាមពលខួរក្បាល ជម្រុញការចងចាំ និងកម្ចាត់ជាតិពុលផ្សេងៗចេញពីរាងកាយផងដែរ។ ដើម្បីជាការប្រសើរចូរទទួលទានទឹកឲ្យបានពី ៨ ទៅ ១០ កែវ ក្នុងមួយថ្ងៃ។

២. ទឹកការ៉ុតស្រស់

នោះក៏ព្រោះតែការ៉ុតជាប្រភពដ៏ប្រសើរបំផុតមួយនៃសារធាតុ beta carotene ដែលល្អសម្រាប់រក្សាសុខភាពខួរក្បាលបង្កើនការចងចាំ។ សារធាតុប្រឆាំងអុកស៊ីតកម្មនេះក៏ប្រយុទ្ធប្រឆាំងការរលាកក្នុងខួរក្បាលគួរឱ្យសម្គាល់។

៣. ទឹកផ្លែបឺរក្រឡុក

ផ្លែបឺរមានផ្ទុកជាតិខ្លាញ់សុខភាព monosaturated fat ដែលល្អសម្រាប់សុខភាពរាងកាយទាំងមូល រួមទាំងខួរក្បាល។

៤. កាហ្វេ 

ការទទួលទានកាហ្វេជាប្រចាំអាចជួយឲ្យចិត្តរបស់អ្នកកាន់តែច្បាស់ និងបង្កើនមុខងារនៃខួរក្បាល។ នោះក៏ព្រោះកាហ្វេមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងសមាសធាតុមួយចំនួនទៀតដូចជា កាហ្វេអ៊ីន ដែលល្អសម្រាប់ភាពសកម្មនៃខួរក្បាល និងការផ្ដោតអារម្មណ៍។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរទទួលទានកាហ្វេលើសពី ២ ទៅ ៣ កែវ ក្នុងមួយថ្ងៃឡើយ។

៥. ទឹកប៉េងប៉ោះស្រស់

ប៉េងប៉ោះមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជាពិសេស lycopene ដែលជួយការពារកោសិកាខួរក្បាល។

៦. ទឹកផ្លែទទឹមស្រស់

ការទទួលទានទឹកផ្លែទទឹមស្រស់ជាប្រចាំជួយសម្រួលចរន្តឈាមទៅកាន់ខួរក្បាលបានយ៉ាងប្រសើរ។នេះមានន័យថាកោសិកាខួរក្បាលនឹងទទួលបានសារធាតុចិញ្ចឹម ព្រមទាំងអុកស៊ីសែនគ្រប់គ្រាន់ដើម្បីដំណើរមុខងារ។

៧. តែបៃតង

ជាប្រភពដ៏ប្រសើរនៃសារធាតុ l-theanine ដែលជួយកាត់បន្ថយស្ត្រេសនិងបញ្ហាគេងមិនលក់ដែលជាកត្តាចម្បងនៃបញ្ហាខួរក្បាល ព្រមទាំងការចងចាំ។

៨. ទឹកមើមឆៃថាវក្រហម

មើមឆៃថាវក្រហមជាប្រភពដ៏ប្រសើរនៃសារធាតុចិញ្ចឹមនិងជាតិរ៉ែដែលចាំបាច់សម្រាប់សុខភាពខួរក្បាលបង្កើនការចងចាំ។ ការទទួលទានទឹកមើមឆៃថាវក្រហមជាប្រចាំក៏ជួយទប់ស្កាត់បញ្ហាលើសសម្ពាធឈាមផងដែរតាមរយៈសារធាតុ nitric oxide ដែលវាមានផ្ទុក៕