ជំងឺទឹកនោមផ្អែមគឺជាជំងឺមួយដែលប៉ះពាល់ទៅលើសមត្ថភាពរបស់រាងកាយក្នុងការផលិត និងប្រើអាំងស៊ុយលីន ព្រមទាំងជាតិស្ករក្នុងឈាមផង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជំងឺទឹកនោមផ្អែមមានបីប្រភេទគឺ ប្រភេទទី១ ទី២ និងក្នុងពេលមានផ្ទៃពោះ។ ជំងឺទឹកនោមផ្អែមប្រភេទទី១ គឺជាជំងឺដែលកើតពីកំណើតដោយរាងកាយមិនអាចផលិតអាំងស៊ុយលីនបាន។ ចំពោះជំងឺទឹកនោមផ្អែមប្រភេទទី២វិញ មានន៍យថា រាងកាយអាចផលិតអាំងស៊ុយលីនបាន ប៉ុន្តែមិនអាចប្រើបានល្អ។
ចំពោះមូលហេតុនៃជំងឺទឹកនោមផ្អែមប្រភេទទី១មួយវិញគឺមិនទាន់ដឹងនៅឡើយទេ ហើយក៏មិនអាចបង្ការបានដែរ។ ប៉ុន្តែសម្រាប់អ្នកដែលចង់ព្យាយាមចៀសវាងជំងឺទឹកនោមផ្អែមប្រភេទទី២វិញ ប្រហែលជាអាចធ្វើបានតាមរយៈការផ្លាស់ប្តូររបៀបរស់នៅ ជាពិសេសហាត់ប្រាណជាទៀងទាត់តែម្តង។
យកល្អគួរតែព្យាយាមហាត់ប្រាណឲ្យបានយ៉ាងហោចណាស់ ៣០នាទីរយៈពេល ៥ថ្ងៃក្នុងមួយសប្តាហ៍។ ប៉ុន្តែអ្នកដែលមិនធ្លាប់ហាត់ប្រាណ អាចនឹងចាប់ផ្តើមត្រឹមរយៈពេលខ្លីជាងនេះក៏បានដែរ ចាំបង្កើនរយៈពេលបន្តិចម្តងៗ។
ការហាត់ប្រាណមិនចាំបាច់តែហាត់ខ្លាំងទើបមានប្រសិទ្ធភាពទេ។ ការធ្វើសកម្មភាពរាងកាយតិចតួច ទៅមធ្យមអាចជួយអ្នកក្នុងការសម្រកទម្ងន់បានទៅហើយ។ ការហាត់ប្រាណល្អៗដែលអ្នកគួរតែធ្វើដើម្បីបង្ការជំងឺទឹកនោមផ្អែមនោះមានដូចជា៖
- រាំ
- ជិះកង់
- ហែលទឹក
- ហាត់ក្បាច់បែបអ៊ែរ៉ូប៊ិក
- ការដើរ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
រាល់សកម្មភាពទាំងឡាយណាដែលធ្វើឲ្យបេះដូងច្របាច់ខ្លាំង នោះហើយវាវិធីក្នុងការបង្ការជំងឺទឹកនោមផ្អែមដ៏មានប្រសិទ្ធភាព៕