រាល់ភាពចៃដន្យតែងតែជារឿងមួយចៀសមិនផុតឡើយ។ ស្រោមអនាម័យរហែក ភ្លេចប្រើថ្នាំពន្យាកំណើតជាប្រចាំសុទ្ធតែអាចនាំឲ្យមានការរួមភេទដោយមិនបានការពារបន្ថែមទៀតបានទាំងអស់។ ប៉ុន្តែបើសិនជាអ្នកចង់ចៀសវាងការមានផ្ទៃពោះដោយចៃដន្យមែននោះ យកល្អគួរតែប្រើថ្នាំគ្រាប់ពន្យាកំណើតបន្ទាន់ហើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ អ្នកក៏មិនត្រូវពន្យាពេលយូរដែរ។ ចូរចាំថា ដើម្បីទទួលបានប្រសិទ្ធភាពរបស់ថ្នាំពន្យាកំណើតល្អបំផុតនោះគឺការប្រើប្រាស់វាបានលឿន។ ក្រោយពីរួមភេទមិនបានការពាររួចមក មេជីវិតឈ្មោលអាចរស់នៅក្នុងស្បូនមនុស្សស្រីពី ៧២ម៉ោង ទៅ ៥ថ្ងៃឯណោះ ដូច្នេះថ្នាំពន្យាកំណើតបន្ទាន់ភាពច្រើនតែងណែនាំឲ្យប្រើមុនរយៈពេល ៥ថ្ងៃក្រោយពីរួមភេទមិនបានការពាររួច។
កាលណាអ្នកប្រើថ្នាំពន្យាកំណើតបានកាន់តែលឿន អ្នកក៏កាន់តែមិនសូវមានឱកាសមានផ្ទៃពោះក្រោយពីរួមភេទមិនបានការពាររួចដែរ។ ក្នុងករណីមួយដែលថា បើសិនជាអ្នករួមភេទដោយមិនបានការពារក្នុងពេលជ្រុះអូវ៉ុល យកល្អត្រូវតែប្រើថ្នាំពន្យាកំណើតបន្ទាន់ភ្លាមៗទៅ។ ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកជ្រុះអូវ៉ុលរួចហើយ ថ្នាំគ្រាប់ពន្យាកំណើតបន្ទាប់មិនបាច់ប្រើឡើយ ព្រោះថ្នាំនេះមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការជ្រុះអូវ៉ុលប៉ុណ្ណោះ ដូច្នេះមេជីវិតឈ្មោលមិនអាចជួបគ្នាបានឡើយ។
បើសិនជាអ្នកស្ថិតក្នុងពេលវេលាអាចមានកូននោះ យកល្អ គួរតែស្នើឲ្យដៃគូរមានភាពប្រុងប្រយ័ត្នឲ្យបានច្រើនផង។ មួយវិញទៀត គួរតែប្រើថ្នាំនេះក្រោយពីរួមភេទរួចផង។ តាមការសិក្សាក្នុងឆ្នាំ ២០០១ បានឲ្យដឹងថា អត្រានៃការមានផ្ទៃពោះគឺ ០,៨ប៉ុណ្ណោះសម្រាប់ស្រ្តីដែលប្រើថ្នាំគ្រាប់ពន្យាកំណើតក្រោយពីរួមភេទមុន ៧២ម៉ោង តែបើសិនជាពន្យាពេលយូរជាង ៧២ម៉ោង ឱកាសមានផ្ទៃពោះនឹងកើនឡើងដល់ ១,៨ភាគរយទៅវិញ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ដូច្នេះបើសិនជាអ្នកស្ថិតក្នុងពេលវេលាដែលអាចមានផ្ទៃពោះបាន និងរួមភេទមិនបានការពារទៀតនោះ យកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យ និងសម្រេចចិត្តទៅលើសកម្មភាពបន្ទាប់៕