ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារពេលល្ងាចដែលអាចធ្វើឲ្យសុខភាពអ្នកអន់បាន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ក្រពះរបស់អ្នកនឹងកិនអាហារអស់ក្នុងចន្លោះពី៤ទៅ៦ម៉ោង ហើយត្រូវការបញ្ចូលអាហារថ្មីចូលទៅក្នុងក្រពះដើម្បីកិនទៀត។ ដូចនេះ បើអ្នកមិនញ៉ាំអាហារពេលល្ងាច ឬពិសារសាច់ក្នុងពេលយប់ច្រើន នឹងធ្វើឲ្យក្រពះអ្នករងសម្ពាធខ្លាំង ដោយអាចធ្វើឲ្យសុខភាពអ្នកមិនស្រួលនោះឡើយ។
- អាហារពេលល្ងាច មិនគួរញ៉ាំសាច់ក្រក ឬសាច់អាំងច្រើនឡើយ ព្រោះអាហារទាំងនេះ អាចធ្វើឲ្យអ្នកងាយកើតមហារីកខ្លាំងណាស់ ថែមទាំងអាចធ្វើឲ្យអ្នកធាត់ទៀតផង។ ជាពិសេស មហារីកសុដន់ នឹងរត់មករកអ្នកយ៉ាងលឿនជាទីបំផុត។
- អ្នកមិនគួរបរិភោគហិរពេកក្នុងពេលល្ងាចឡើយ ព្រោះអាចធ្វើឲ្យអ្នកពិបាកគេងលក់ស្រួលខ្លាំងណាស់ ដោយធ្វើឲ្យអ្នកមិនអាចគេងលក់បានពេញមួយយប់តែម្តង។ ដូចនេះ សុខភាពរបស់អ្នកនឹងអាចប្រកាសអាសន្នយ៉ាងលឿន។
- អ្នកក៏មិនគួរញ៉ាំម្ហូបដែលសល់ក្នុងពេលល្ងាចដែរ ព្រោះគ្មានសារធាតុចិញ្ចឹមណាដែលអ្នកអាចទទួលបានពីអាហារទាំងនោះឡើយ។ ដូចនេះ អាហារមិនគួរក្លាសេយូរឡើយ ដោយអ្នកគួរតែញ៉ាំក្នុងរយៈពេល៥ម៉ោងឲ្យអស់ ទើបល្អចំពោះសុខភាព។
- អ្នកមិនគួរញ៉ាំស្រា លាយជាមួយបាយក្នុងពេលពិសារអាហារពេល្ងាចឡើយ ព្រោះជាតិអាល់កុលនោះមិនល្អចំពោះសុខភាពអ្នកឡើយ មានតែបំផ្លាញតែប៉ុណ្ណោះ។ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងការញ៉ាំ ទើបអាចរក្សាសុខភាពបានល្អ ហើយមានអាយុវែង៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)