ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកមិនគួរធ្វើក្រោយពេលដែលទើបតែក្រោកពីគេង។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- នៅពេលដែលដល់ម៉ោង អ្នកគួរតែក្រោកពីលើគ្រែ ដោយមិនគួរនៅលើគ្រែមិនចុះឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នក ថែមទាំងអាចធ្វើឲ្យអ្នកទៅធ្វើការយឺត ត្រូវបានកាត់ប្រាក់ខែទៀតផង។ ដូចនេះ អ្នកមិនគួរគេងទ្រម៉ក់ មិនក្រោកនោះទេ។
- អ្នកមិនគួរញីភ្នែករបស់អ្នកភ្លាមក្រោយពេលដែលក្រោកពីគេងទេ ព្រោះដៃរបស់អ្នកអាចផ្ទុកមេរោគ ដោយអាចធ្វើឲ្យមេរោគទាំងនោះអាចចូលទៅភ្នែករបស់អ្នក ហើយបំផ្លាញភ្នែកអ្នកយ៉ាងជាទីបំផុត។
- អ្នកមិនគួរក្រោកពីគេងភ្លាម ហើយហាត់ប្រាណដោយធ្វើចលនាធ្ងន់ៗភ្លាមនោះទេ ព្រោះអាចធ្វើឲ្យអ្នកប្រឈមមុខនឹងជំងឺសរសៃឈាម ដោយអាចធ្វើឲ្យសរសៃឈាមអ្នកកើតមានគ្រោះថ្នាក់បានយ៉ាងលឿន ហើយមិនដឹងខ្លួន។
- អ្នកមិនគួរក្រោកពីគេងភ្លាម ហើយបត់ភួយភ្លាមទេ ព្រោះមេរោគនៅលើភួយនោះច្រើនណាស់ ដោយរាប់មិនអស់ឡើយ។ ដូចនេះ អ្នកគួរតែក្រាលលើគ្រែ ហើយទុកមួយសន្ទុះទើបបត់ ដើម្បីឲ្យមេរោគទាំងនោះហើរចេញអស់។
- អ្នកមិនគួរមិនញ៉ាំអាហារពេលព្រឹក ហើយទៅធ្វើការទេ ព្រោះអាហារពេលព្រឹក អាចធ្វើឲ្យអ្នកមានកម្លាំងគ្រប់គ្រាន់ក្នុងការបំពេញការងារពេញមួយថ្ងៃ។ បើអ្នកមិនញ៉ាំអាហារពេលព្រឹក នោះជាតិស្ករនឹងធ្លាក់ចុះ ដោយធ្វើឲ្យអ្នកមិនមានកម្លាំងក្នុងការបំពេញការងារនោះឡើយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)