ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលធ្វើឲ្យមុខកូនស្លេក។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
នៅពេលដែលរាងកាយកូនខ្វះសារធាតុដែក វីតាមីនB12 និងប្រូតេអ៊ីន នោះនឹងអាចធ្វើឲ្យមុខកូនស្លេក ព្រោះរាងកាយកូនមិនអាចផលិតឈាមបានគ្រប់គ្រាន់មកផ្គត់ផ្គង់ និងទ្រទ្រង់រាងកាយ។ បើរាងកាយមិនអាចផលិតឈាមបាន ដោយមានឧបសគ្គ នោះមុខកូននឹងស្លេកជានិច្ច ព្រោះកូនកំពុងតែជួបនឹងគ្រោះថ្នាក់ គឺខ្វះឈាម។ ជាពិសេស ពេលដែលគ្រាប់ឈាមក្រហមត្រូវបានបំផ្លាញ ឬក៏បាត់បង់ ឬមានមូលហេតុមួយចំនួនធ្វើឲ្យឈាមក្នុងរាងកាយកូនហូរចេញទៅក្រៅសរសៃឈាម នឹងធ្វើឲ្យមុខកូនមិនស្អាតដូចជាក្មេងដទៃឡើយ ដោយរក្សាភាពស្លេកនេះរហូត។ ដូចនេះ អ្នកម្តាយគួរតែចេះមើល និងប្រយ័ត្នពីអាការៈរបស់កូន។ បើមិនស្រួល អ្នកគួរតែបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ មិនគួរធ្វេសប្រហែសនោះឡើយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)