អាកាសធាតុត្រជាក់អាចជារឿងមិនសប្បាយចិត្តដែរចំពោះមនុស្សមានសុខភាពល្អមួយចំនួន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែការដែលប៉ះត្រជាក់មិនបានវិញ វាពិតជាធ្វើឲ្យអ្នកខ្លះសឹងតែមិនមានផាសុកភាពរស់នៅតែម្តង។ យ៉ាងណាមិញ មូលហេតុធំៗដែលឲ្យមានបញ្ហាប៉ះត្រជាក់មិនបាននោះមានដូចជា៖
- កង្វះគ្រាប់ឈាមក្រហម
- មិនឃ្លានអាហារ
- បញ្ហាសរសៃឈាម
- មានជំងឺរ៉ាំរ៉ៃក្នុងខ្លួន
- សុខភាពទូទៅមិនល្អ
- កង្វះអ័រម៉ូនទីរ៉ូអ៊ីត
- បញ្ហាខួរក្បាល(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បើសិនជាអ្នកមានបញ្ហាប៉ះភាពត្រជាក់មិនបានរយៈពេលយូរ ឬធ្ងន់ធ្ងរ វាគឺជាពេលវេលាដ៏ស័ក្តិសមមួយដែលត្រូវជួបគ្រូពេទ្យពិនិត្យ និងព្យាបាលហើយ៕