ការមានសម្ពាធនៅក្នុងផ្នែកកើតឡើងនៅពេលភ្នែកទទួលរងភាពនឿយហត់ដោយសារតែប្រើប្រាស់វាខ្លាំងពេក។ ជាធម្មតា ការមានសម្ពាធនៅក្នុងផ្នែកមិនធ្ងន់ធ្ងរទេ ហើយក៏បាត់ទៅវិញដោយខ្លួនឯងដែរនៅពេលអ្នកបានគេង ឬផ្លាស់ប្តូររបៀបរស់នៅ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដើម្បីបន្ថយការមានសម្ពាធក្នុងផ្នែក យកល្អគួរតែធ្វើដូចខាងក្រោមនេះ៖
- ឧស្សាហ៍ព្រិចភ្នែក
- សម្រាកពីការប្រើប្រាស់ភ្នែកជារៀងរាល់ ២០នាទីម្តង ឬសម្លឹងមើលអ្វីមួយនៅចម្ងាយ ៦ម៉ែត្ររយៈពេល ២០វិនាទី
- ផ្លាស់ប្តូរពន្លឺដើម្បីបន្ថយភាពភ្លឺខ្លាំងនៅលើកញ្ចក់កុំព្យូទ័រ
- ពង្រីកអេក្រង់ដែលត្រូវមើលដើម្បីងាយស្រួលអានអក្សរ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ផ្លាស់ប្តូរភាពចាំងខ្លាំងនៃឧបករណ៍អេឡិចត្រូនិចដើម្បីអាចមើលឃើញក្នុងកម្រិតផ្តល់ផាសុកភាព៕