មនុស្សយើងនរណាក៏ដូចនរណាដែរ ឲ្យតែមូសខាំហើយ តែងតែរមាស់ និងមានស្នាមកន្ទួលក្រហម ឬហើមតូចៗលើស្បែក។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដោយភាគច្រើនវាជាការរំខានតិចតួច ហើយក៏បាត់ទៅវិញដែរ។ ប៉ុន្តែតើអ្នកមានអារម្មណ៍ថាសាច់អ្នកត្រូវបានមូសចូលចិត្តខាំជាងគេដែរទេ? រឿងនេះមានការបកស្រាយតាមបែបវិទ្យាសាស្រ្តដែរ។
តើអ្វីទៅដែលទាក់ទាញមូសឲ្យខាំមនុស្សទៅ?
មានកត្តាច្រើនណាស់ដែលអាចទាក់ទាញមូសឲ្យខាំអ្នកកាន់តែខ្លាំងទៅៗដូចជា៖
កាបូនឌីអុកស៊ីត
ពេលដែលដកដង្ហើមចេញ គឺយើងបញ្ចេញកាបូនឌីអុកស៊ីតពីសួតមកខាងក្រៅរាងកាយ ហើយក៏ផលិតកាន់តែច្រើនដែរនៅពេលមានភាពសកម្មដូចជា ក្នុងពេលហាត់ប្រាណជាដើម។ មូសអាចរកឃើញការប្រែប្រួលចំនួនកាបូនឌីអុកស៊ីតក្នុងមជ្ឈដ្ឋានជុំវិញខ្លួនវាបាន ហើយវាក៏មានប្រភេទមូសខុសៗគ្នាឆ្លើយតបនឹងកាបូនឌីអុកស៊ីតនេះខុសៗគ្នាដែរ។ កាលណាចំនួនកាបូនឌីអុកស៊ីតកើនឡើង គឺជារបៀបដែលអាចផ្លាស់ប្តូរលក្ខណៈរបស់មូសមកនៅជិត និងខាំបាន។
ក្លិនរាងកាយ
មូសមានការទាកទាញខ្លាំងពីសារធាតុមួយចំនួនដែលមានលើស្បែកមនុស្ស និងញើសតែម្តង។ សារធាតុទាំងនេះអាចផ្តល់ជាក្លិនពិសេសមួយដែលទាក់ទាញមូសឲ្យខាំបាន។ ក្លិនខ្លះអាចមានលក្ខណៈស្រដៀងគ្នានឹងអាម៉ូញ៉ាក់ និងឡាក់ទិចអាស៊ីត។ បាក់តេរីនៅលើស្បែកក៏ដើរតួនាទីជាផ្នែកមួយបង្កក្លិនខ្លួនដែរ។
ពណ៌
ការស្រាវជ្រាវបានបង្ហាញថា មូសចូលចិត្តពណ៌ខ្មៅ ប៉ុន្តែគេមិនដឹងថាហេតុអ្វីដែរ។ បើសិនជាអ្នកកំពុងតែស្លៀកពាក់ពណ៌ខ្មៅ នោះអ្នកប្រហែលជាមនុស្សដែលត្រូវបានមូសខាំច្រើនជាងគេហើយ។
ការរៀនសូត្រ
មូសអាចរៀនសូត្រដើម្បីដឹងអំពីប្រភេទមនុស្សដែលវាចង់ខាំបាន។ វាប្រហែលជាជាប់ទាក់ទងនឹងការស្រង់ក្លិន ជាពិសេសនៅពេលមនុស្សដែលវាចង់ខាំនោះផ្តល់ឈាមដែលមានគុណភាពល្អសម្រាប់វាតែម្តង។ ការសិក្សាដ៏ចាស់មួយនិយាយថា ជំងឺដែលចម្លងដោយមូសខាំត្រូវបានរកឃើញថា មាន ២០ភាគរយនៃជំងឺឆ្លង ៨០ភាគរយ។ រឿងនេះអាចមានន័យថា មូសមិនមែនចេះតែខាំមនុស្សផ្តាស់ទេ គឺរើសដែរ។
គ្រឿងស្រវឹង
ការសិក្សារកឃើញថា ការញ៉ាំគ្រឿងស្រវឹងគឺទាក់ទាញចំណូលចិត្តរបស់មូសខ្លាំងណាស់ ជាពិសេសអ្នកដែលញ៉ាំស្រាបៀរតែម្តង។
ការមានផ្ទៃពោះ
ការសិក្សាបានបង្ហាញថា មូសតែងចូលចិត្តខាំស្រ្តីមានផ្ទៃពោះជាងស្រ្តីគ្មានផ្ទៃពោះ។ រឿងនេះអាចដោយសារតែស្រ្តីមានផ្ទៃពោះមានសីតុណ្ហភាពរាងកាយខ្ពស់ ហើយដកដង្ហើមចេញកាបូនឌីអុកស៊ីតខ្ពស់ជាងដែរ។
តើមូសចូលចិត្តខាំកន្លែងណានៃរាងកាយច្រើនជាងគេ?
ជាទូទៅ មូសនឹងខាំគ្រប់កន្លែងទាំងអស់ឲ្យតែជាស្បែក ហើយអាចបឺតឈាមបាន។ ប៉ុន្តែវាក៏រើសកន្លែងមួយចំនួនពិសេសជាងគេងដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការសិក្សាបាននិយាយថា មូសពីរប្រភេទចូលចិត្តខាំតែនៅជុំវិញក្បាល និងប្រអប់ជើងទេ។ អ្នកស្រាវជ្រាវជឿថា សីតុណ្ហភាពស្បែក និងចំនួនក្រពេញញើសក្នុងតំបន់នេះគឺជាលក្ខណៈជំរុញដល់ទឹកចិត្តរបស់មូសចូលចិត្តខាំជាងគេ៕