ព្យាបាលជំងឺដោយចាក់សេរ៉ូមតាមសរសៃ តែងតែត្រូវបានធ្វើឡើងជាញឹកញាប់មិនថាតាមមន្ទីរពេទ្យធំៗ ឬគ្លីនិកឯកជនឡើយ ជាពិសេសសម្រាប់ព្យាបាលអ្នកជំងឺដែលញ៉ាំមិនបាន ដោយសារតែមិនស្រួលខ្លួន ឬខ្សោះជាតិទឹកខ្លាំងពេក។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) វិធីព្យាបាលបែបនេះមានប្រសិទ្ធភាពក្នុងការបញ្ជូលជីវជាតិទៅក្នុងរាងកាយតាមរយៈចរន្តឈាមដោយផ្ទាល់ ហើយវាក៏លឿនជាងការញ៉ាំអាហារហើយទទួលបានជីវជាតិតាមផ្លូវរំលាយអាហារដែរ។ យ៉ាងណាមិញ ការព្យួសេរ៉ូមនេះអាចជួយបង្គ្រប់ជាតិទឹកក្នុងខ្លួនផង បង្គ្រប់វីតាមីនដែលខ្វះខាតផង និងពង្រឹងដល់សុខភាពទូទៅផង។ ដូច្នេះតើវាជាអ្វីឲ្យពិតប្រាកដទៅ?
យ៉ាងណាមិញ ការព្យូសេរ៉ូមនេះ ខ្ញុំចង់បញ្ជាក់សំខាន់តែទៅលើការបញ្ចូលវីតាមីនតាមចរន្តឈាមដោយផ្ទាល់ប៉ុណ្ណោះ។ ជាធម្មតាបើសិនជាយើងលេបថ្នាំ នោះវានឹងត្រូវរំលាយក្នុងក្រពះសិនទើបបឺតស្រូបចុលទៅក្នុងចរន្តឈាមក្រោយ ដែលរឿងនេះនឹងកាត់បន្ថយប្រសិទ្ធភាពរបស់វារហូតដល់ ៥០ភាគរយហើយ។ ប៉ុន្តែករណីព្យួសេរ៉ូមវីតាមីនតាមសរសៃវិញ គឺបញ្ចូលប៉ុន្មាននឹងចូលទៅក្នុងចរន្តឈាមប៉ុណ្ណឹងតែម្តង។ មានកត្តាច្រើនណាស់ដែលប៉ះពាល់ទៅលើរបៀបបឺតស្រូបវីតាមីនក្នុងរាងកាយដូចជា អាយុ ស្ថានភាពសុខភាព ការរំលាយអាហារ ហ្សែនជាដើម។ កាលណាវីតាមីន និងជាតិរ៉ែចូលទៅក្នុងចរន្តឈាមកាន់តែច្រើន ហើយបឺតស្រូបចូលទៅក្នុងកោសិកាកាន់តែច្រើនដែឬនោះ វានឹងត្រូវបានប្រើប្រាស់កាន់តែមានប្រសិទ្ធភាពដើម្បីទប់ស្កាត់ការកើតជំងឺដើម្បីថែរក្សាសុខភាពឲ្យនៅកាន់តែល្អ។
អ្នកប្រហែលជាឆ្ងល់ហើយថា ហេតុអ្វីបានជាប្រជាជនខ្មែរយើងឲ្យតែជួបពេទ្យចេះតែចង់ដាក់សេរ៉ូមកម្លាំង ដែលនេះហើយគឺជាសេរ៉ូមវីតាមីននោះឯង។ មែនហើយ រឿងនេះហាក់បីដូចជាមានប្រយោជន៍ច្រើនតាមរយៈវីធីព្យាបាលបែបនេះ។ ខាងក្រោមនេះគឺជារឿងមួយចំនួនដែលអ្នកគួរដឹងបន្ថែមអំពីការព្យួសេរ៉ូមវីតាមីន ឬសេរ៉ូមកម្លាំង៖
- បង្កើនថាមពលរាងកាយ៖ ការព្យួសេរ៉ូមនេះត្រូវបានគេរកឃើញថាអាចជួយព្យាបាលអ្នកដែឡមានបញ្ហាថប់អារម្មណ៍ ជំងឺផ្លូវដង្ហើម អស់កម្លាំងរ៉ាំរ៉ៃ និងបាក់ទឹកចិត្តជាដើម។ ប៉ុន្តែអ្វីដែលវាធ្វើការនោះគឺជំរុញដល់ប្រព័ន្ធភាពស៊ាំដើម្បីបង្កើនថាមពលរាងកាយ។
- បន្ថយការលេបថ្នាំ៖ ករណីដែលអ្នកធុញថប់នឹងលេបថ្នាំ ការព្យួសេរ៉ូមនឹងអាចជំនួសការលេបបាន ជាពិសេសករណីក្រពះមានបញ្ហា មិនអាចទទួលយកថ្នាំលេបច្រើនៗបាន។
- ជាការព្យាបាលបែបបង្កា៖ ប្រយោជន៍មួយទៀតនៃការព្យួសេរ៉ូមគឺដើម្បីព្យាបាលបែបបង្ការ។ ការដែលទទួលបានវីតាមីន C ក្នុងកម្រិតផ្តល់សុខភាព ត្រូវបានគេរកឃើញថា អាចបង្ការកោសិកាមហារីកកុំឲ្យកើតឡើងបាន ព្រមទាំងពង្រឹងដល់ប្រព័ន្ធផាពស៊ាំថែមទៀត។
- ចង់ឲ្យមានការបឺតស្រូបវីតាមីនកាន់តែល្អជាងមុន៖ មានការព្យាបាល និងជំងឺមួយចំនួនត្រូវបានគេរកឃើញថាអាចរំខានដល់ការបឺតស្រូបវីតាមីនពីចំណីអាហារបាន។ ការព្យាបាលដោយព្យួសេរ៉ូមអាចធានាបាននូវវីតាមីនដែលអាចបឺតស្រូបចូលទៅក្នុងចរន្តឈាមបានភ្លាម ដើម្បីរាកងាយប្រើប្រាស់ជាប្រយោជន៍ដល់សុខភាព។
- មានប្រសិទ្ធភាពភ្លាមៗ៖ វីតាមីន និងជាតិរ៉ែដែលមានក្នុងអាហារនឹងត្រូវការស៊ីពេលយូរមុននឹងរាងកាយអាចយកមកប្រើបាន។ ប៉ុន្តែការព្យាបាលដោយព្យួសេរ៉ូម នឹងផ្តល់អារម្មណ៍ល្អភ្លាមៗ ជាពិសេសកម្លាំងថាមពលតែម្តង។
ទោះបីជាយ៉ាងណាក៏ដោយ មានការប្រឈមមុខមួយចំនួនដែលអ្នកគួរតែកត់ចំណាំដែរបើសិនជាអ្នកកំពុងតែមានគម្រោងចង់ព្យួសេរ៉ូមកម្លាំង ឬវីតាមីនមែននោះដូចជា ការហូរឈាម និងការជាំស្បែកនៅកន្លែងចាក់សេរ៉ូមនោះតែម្តង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ជាមួយគ្នានេះដែរ វាមានការប្រឈមមុខមួយនៃការបង្ករោគដែរដោយសារតែការប្រើប្រាស់ម្ជុរចាក់ចូលសរសៃ។ ការប្រើប្រាស់ម្ជុរចាក់សរសៃឈាមដដែលៗអាចនាំឲ្យសរសៃនោះក្រិន ឬរឹងរហូតដល់រលាកបាន៕