ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលបង្អែមអាចបំផ្លាញមុខអ្នក។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
នៅពេលដែលអ្នកពិសារបង្អែមច្រើនពេក ឬអាហារដែលផ្អែមច្រើនពេក ដូចជា នំពងទា នោះមុខអ្នកនឹងចាប់ផ្តើមប្រែជារលុងទៅៗ មិនតឹងណែនទៀតឡើយ ព្រោះសារធាតុស្ករនោះនឹងចាប់ផ្តើមបំលែងក្នុងរាងកាយអ្នក ធ្វើឲ្យស្បែកអ្នកនឹងត្រូវបានបំផ្លាញមុនគេ។ ជាហេតុដែលធ្វើឲ្យស្បែកមុខអ្នកប្រែជាស្តើង ហើយកើតស្នាមជ្រួញឡើងយ៉ាងលឿន។ ជាពិសេស មុខអ្នកនឹងអាចកើតមុនពេញតែម្តង។ ម្យ៉ាងទៀត ក៏អាចធ្វើឲ្យប៉ះពាល់ដល់ពោះវៀនអ្នកដែរ ពេលដែលជាតិស្ករចូលទៅច្រើន។ ជាងនេះទៅទៀត នៅពេលដែលអ្នកពឹងផ្អែកលើបង្អែមច្រើន នឹងធ្វើឲ្យស្បែកអ្នកស្លេក ហើយស្បែកប្រែជាស្ងួតផងដែរ។ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងការបរិភោគបង្អែម ទើបមិនធ្វើឲ្យស្បែកអ្នកខូច ហើយសុខភាពក៏ខូចផងដែរ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)