ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីកត្តាដែលធ្វើឲ្យមុខរបស់កូនឡើងពណ៌លឿង។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ពណ៌លឿងនេះចែកចេញជាពីរប្រភេទ លឿងខ្ចី និងលឿងចាស់។ នៅពេលដែលមុខកូនប្រែជាពណ៌លឿងខ្ចី អាចបញ្ជាក់បានថា សុខភាពកូនខ្សោយ។ ប៉ុន្តែបើកើតលើកូនដែលរាងធំបន្តិច អាចប្រាប់ថា កូនកំពុងតែជួបប្រទះនឹងក្រពះមិនស្រួល។ ម្យ៉ាងទៀត ពេលដែលរាងកាយកូនខ្វះសារធាតុចិញ្ចឹម នឹងអាចធ្វើឲ្យមុខកូនប្រែពណ៌ផងដែរ មិនត្រឹមតែប្រែពណ៌ទេ ថែមទាំងអាចធ្វើឲ្យកូនខ្វះឈាមទៀតផង។ ជាពិសេស ពេលដែលកូនកើតបាន២៣ថ្ងៃ មុខកូនក៏អាចប្រែជាពណ៌លឿងដែរ ប៉ុន្តែអ្នកគួរតែចេះសង្កេតមើលអាការៈលឿងនោះ ហើយនាំកូនទៅពិនិត្យនៅមន្ទីរពេទ្យ ដើម្បីដឹងច្បាស់ថាតើកូនកើតមានជំងឺអ្វី ហើយអាចព្យាបាលបានទាន់ពេលវេលា។ ដូចនេះ អ្នកគួរតែចេះសង្កេត ទើបអាចការពារសុខភាពកូនឲ្យល្អបាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)