ខ្ទឹមបារាំងពិតជាមានប្រយោជន៍ណាស់សម្រាប់បម្រើដល់ជីវភាពរស់នៅរបស់មនុស្សយើងរាល់ថ្ងៃ។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីអត្ថប្រយោជន៍របស់វាចំពោះអ្នក។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- នៅពេលដែលអ្នកធ្វើម្ហូប ហើយមិនប្រយ័ត្នរលាកត្រូវដៃ អ្នកអាចលាងទឹកចេញ រួចបិតខ្ទឹមបារាំងលើកន្លែងរលាក នោះវានឹងជួយបំបាត់ភាពឈឺចុកចាប់របស់អ្នក ថែមទាំងអាចធ្វើឲ្យមុខរបួសអ្នកឆាប់ជាសះស្បើយបាន។
- នៅពេលដែលអ្នកត្រូវសត្វខាំ អ្នកអាចយកខ្ទឹមបារាំងមកលាបលើស្បែកអ្នក នោះវានឹងជួយបំបាត់អាការៈរមាស់របស់អ្នកបាន។
- ប្រសិនជាអ្នកតឹងច្រមុះ អ្នកអាចបិទភ្នែក ហើយហិតខ្ទឹមបារាំងបាន នោះវានឹងជួយធ្វើឲ្យអ្នកបាត់នូវអាការៈតឹងច្រមុះនេះ ប៉ុន្តែអ្នកអាចនឹងហូរទឹកភ្នែកបាន ដោយសារតែក្លិនហិរនោះ។
- នៅពេលដែលអ្នកមានជំងឺផ្តាសាយ អ្នកអាចចិតវាជាពីរ រួចដាក់នៅក្បែរគ្រែហើយគេង នោះវានឹងជួយបន្ធូរអាការៈអ្នក៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)