ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈដែលអាចកើតឡើងលើមុខរបស់អ្នកក្រោយពេលដែលអ្នកញ៉ាំស្រាច្រើន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
មិនថាស្រាណាទេ បើមានជាតិអាល់កុលក្នុងនោះ នឹងអាចបំផ្លាញស្បែកមុខអ្នកយ៉ាងលឿន ដោយស្បែកមុខអ្នកងាយចាស់ខ្លាំងណាស់ ព្រោះស្បែករបស់អ្នកបាត់បង់ជាតិទឹកច្រើន ហើយលឿន។ មិនត្រឹមតែប៉ុណ្ណោះ មុខអ្នកនឹងងាយឡើងស្នាមជ្រួញជាខ្លាំង ដោយកើតច្រើនជាងគេ គឺក្នុងចន្លោះចិញ្ចើមទាំងសងខាងអ្នកតែម្តង។ ជាពិសេស ក្នុងស្រានីមួយៗតែងមានសារធាតុស្ករ ដោយអាចបំផ្លាញស្បែកមុខអ្នក ធ្វើឲ្យស្បែកមុខអ្នកមិនតឹងណែនឡើយ។ ជាហេតុដែលធ្វើឲ្យស្បែកមុខអ្នករីកប្រហោងញើសធំៗបាន ថែមទាំងធ្វើឲ្យស្បែកមុខអ្នកយារធ្លាក់ទៀតផង។ ម្យ៉ាងទៀត មុខ និងច្រមុះរបស់អ្នក នឹងអាចឡើងក្រហម និងធ្វើឲ្យសុខភាពអ្នកទ្រុឌទ្រោមបាន។ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងការញ៉ាំស្រា បើអាចចៀសបាន អ្នកគួរតែចៀសឲ្យឆ្ងាយ កុំប៉ះឲ្យសោះ ព្រោះមិនបានផ្តល់ប្រយោជន៍អ្វីដល់អ្នកឡើយពេលដែលញ៉ាំច្រើន មានតែបំផ្លាញអ្នកតែប៉ុណ្ណោះ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)