ជីវិតរស់នៅជាមួយរវាងប្តី និងប្រពន្ធអាចនិយាយបានថា វាអាចពិបាកនឹងរស់នៅ ព្រោះពេលខ្លះពួកគេទាំងពីរមិនទាំងបានស្គាល់គ្នាផង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែបើសិនជាពួកគេស្គាល់គ្នាយូរហើយវាក៏ទំនងជាមិនស្រួលគ្រប់ជ្រុងដែរ។ យ៉ាងណាមិញ សម្រាប់បុរសដែលមានប្រពន្ធ ពោរពេញដោយលក្ខណៈសម្បត្តិដូចខាងក្រោមនេះវិញ មានន័យថា គាត់ពិតជាបុរសដែលមានសំណាងខ្លាំងណាស់ ហើយក៏មិនត្រូវធ្វើរឿងគ្រប់យ៉ាងណាដែលនាំឲ្យបាត់បង់នាងដែរ។
ប្រសិនបើប្រពន្ធអ្នកធ្វើរឿងទាំងអស់នេះ ចូរកុំបោះបង់នាងចោលឲ្យសោះ៖
- នាងស្មោះត្រង់តែចំពោះអ្នក
- ជឿជាក់លើអ្នក
- ផ្តល់ពេលវេលាផ្ទាល់ខ្លួលដើម្បីផ្តល់ឲ្យអ្នក
- គោរពអ្នកជានិច្ច
- តែងផ្តល់ការស្រឡាញ់ដល់អ្នកដោយការថើប និងអោប
- ដឹងថាអ្នកចូលចិត្តអ្វី
- ស្មោះត្រង់នឹងអ្នក
- លេងកំប្លែងជាមួយអ្នក
- ជាម្តាយដ៏ល្អ
- មើលថែរក្សាផ្ទះបានយ៉ាងល្អ
- យកចិត្តទុកដាក់ថែរក្សាខ្លួនឯង
- នាងសប្បាយចិត្ត
- ជួយអ្នកដោះស្រាយបញ្ហា
- សើចសប្បាយនូវពេលអ្នកលេងកំប្លែងជាមួយ
- តែងតែជាមនុស្សអត់ធ្មត់បំផុតចំពោះអ្នក
ជាតិជាប្រពន្ធមិនមែនល្អឥតខ្ចោះនោះទេ។ យើងទាំងអស់គ្នាសុទ្ធតែមានភាពលំបាករៀងៗខ្លួន ប៉ុន្តែបំណងប្រាថ្នាចង់បានល្អជាងមុនរាល់ថ្ងៃ គឺជារឿងដែលសំខាន់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដូច្នេះ បើសិនជាប្រពន្ធអ្នកមានលក្ខណៈសម្បត្តិទាំងអស់ខាងលើនេះ ចូរបង្ហាញឲ្យនាងដឹងថាអ្នកស្រឡាញ់ និងមានមោទនៈភាពចំពោះនាងប៉ុណ្ណាផង។ ហើយក៏មិនត្រូវធ្វើឲ្យនាងចាកចេញពីអ្នកដែរ៕