តើអ្នកចង់ក្បាលពោះរាបស្មើទេ? ករណីបែបនេះបានក្លាយទៅជារឿងដ៏ងាយស្រួលមួយតាមរយៈការរំលាយជាតិខ្លាញ់នៅក្បាលពោះ និងជុំវិញចង្កេះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ជាទូទៅ អ្នកដែលញ៉ាំទឹកច្រើនគឺអាចស្រកក្បាលពោះបានអស្ចារ្យទៅហើយ។ យ៉ាងណាមិញ អ្នកក៏ត្រូវគ្រប់គ្រងការញ៉ាំអាហារដែរ។
ខាងក្រោមនេះគឺជារឿងដែលអ្នកគួរធ្វើ និងមិនគួរធ្វើដើម្បីអាចទទួលបានក្បាលពោះរាបស្មើយ៉ាងមានប្រសិទ្ធភាព៖
និយាយថាទេចំពោះអាហារធ្វើពីទឹកដោះគោ
មែនហើយ ថ្វីត្បិតតែទឹកដោះគោគឺជាភេសជ្ជៈផ្តល់សុខភាពមួយមែនក៏ដោយ តែអ្នកគួរតែចៀសវាងវាបើសិនជាចង់បានក្បាលពោះរាបស្មើ។ ការញ៉ាំទឹកដោះគោអាចបង្កើតជាខ្យល់ក្នុងពោះ និងហើមពោះបាន។ តែអ្នកអាចប្តូរមកញ៉ាំយ៉ាអួវិញ។
កាត់បន្ថយការញ៉ាំអាហារកៃឆ្នៃកាហ្វេស្ករនិងគ្រឿងស្រវឹង
អ្នកគួរតែលះបង និងចៀសវាងការញ៉ាំកាហ្វេ និងគ្រឿងស្រវឹងបើសិនជាចង់បានក្បាលពោះរាបស្មើ។ អាការកៃឆ្នៃនឹងបង្កើនការកកកុញជាតិខ្លាញ់ក្នុងក្បាលពោះ។ ជាតិផ្អែមគឺជាឧបសគ្គដ៏ធំមួយក្នុងការរំលាយជាតិខ្លាញ់។ ដូច្នេះគួរតែចៀសវាងអាហារទាំងនេះឲ្យបានច្រើន។
កាត់បន្ថយការញ៉ាំប្រៃ
ធម្មតាខ្មែរយើងនៅពេលញ៉ាំអាហារអ្វីក៏ដោយទាល់តែប្រៃទើបឆ្ងាញ់។ ប៉ុន្តែតើអ្នកមានដឹងទេថា ការញ៉ាំប្រៃច្រើនពេកនាំឲ្យហើមដែរទេ? ដូច្នេះ ចូរកាត់បន្ថយការញ៉ាំអាហារប្រៃឲ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបាន។
ចៀសវាងអាហារហឹរ
ការរលាកក្រពះដែលច្រើនតែកើតឡើងនោះគឺដោយសារតែអាហារហឹរធ្វើឲ្យភ្ញោចដល់ការបញ្ចេញរសរំលាយអាហាររបស់ក្រពះ។ ការញ៉ាំអាហារហឹរច្រើនពេកអាចនាំឲ្យមានបញ្ហាដល់ការរំលាយអាហារ និងបង្កជាការកកកុញជាតិខ្លាញ់ច្រើនក្នុងក្បាលពោះថែមទៀត។
កាត់បន្ថយការញ៉ាំកាបូអ៊ីដ្រាត
កាបូអ៊ីដ្រាតក៏ជាឧបសគ្គមួយក្នុងការរំលាយជាតិខ្លាញ់ពីក្នុងក្បាលពោះដែរ។ អ្នកគួរតែចៀសវាងការញ៉ាំនំបុ័ង និងអាហារផ្អែមៗបន្តិច តែគួរព្យាយាមញ៉ាំអាហារណាសម្បូរជាតិប្រូតេអ៊ីនវិញ។
និយាយថាអូខេចំពោះផ្លែឈើ
ផ្លែឈើតែងតែជាអាហារផ្តល់សុខភាពដល់អ្នកញ៉ាំគ្រប់គ្នា។ ប៉ុន្តែអ្នកគួរតែប្រុងប្រយ័ត្នក្នុងការជ្រើសរើសផ្លែឈើត្រឹមត្រូវដើម្បីសម្រកទម្ងន់បាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ចូរញ៉ាំផ្លែសារី ឬផ្លែប៉ោម ព្រោះវានឹងផ្តល់សារធាតុម៉្យាងជួយបន្ថយការរំលាយអាហារ និងអាចកាត់បន្ថយខ្លាញ់ក្នុងក្បាលពោះទៀត៕