ជំងឺមហារីកគឺជាឃាតករមុខស្ងួតមួយប្រភេទ ដែលមនុស្សជាច្រើនតែងតែខ្លាចរអាវាជានិច្ច។ យ៉ាងណាមិញ តាមការសិក្សាថ្មីរបស់ប្រទេសអង់គ្លេសបានបង្ហាញថា ជំងឺមហារីកខ្លះគឺមានរោគសញ្ញាកើតមាននៅលើស្បែកដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះ បើសិនជាមហារីកនោះត្រូវបានកំណត់រោគវិនិច្ឆ័យទាន់ពេលវេលា វាអាចនឹងព្យាបាលបាន។ ខាងក្រោមនេះគឺជាអាការៈភ្លាមៗមួយចំនួនរបស់ជំងឺមហារីកដែលអ្នកគួរតែកត់សម្គាល់៖
ហូរឈាមឬជាំលើស្បែកមិនបាត់
អាការៈដំបូងគេមួយនៃជំងឺមហារីកគ្រាប់ឈាមសគឺហូរឈាម ឬជាំលើស្បែកមិនងាយបាត់ទៅវិញ។ នេះដោយសារតែកោសិកាគ្រាប់ឈាមក្រហមមិនអាចធ្វើការបានយូរ និងបង្កជាការកកឈាមតែម្តង។
ប្រែប្រួលក្រចក
ការពីមុនៗ ខ្ញុំបានបង្ហាញច្រើនណាស់ហើយអំពីការយកចិត្តទុកដាក់ទៅលើក្រចកដៃ ព្រោះវាអាចជាអាការៈជំងឺមួយក្នុងខ្លួនយើង។ ជំងឺមួយក្នុងចំណោមនោះដែរគឺ មហារីកសួតតែម្តង ដែលវាធ្វើឲ្យគែមរបស់ក្រចកដៃរីកធំ ហើយជំងឺមហារីកស្បែកវិញគឺ មានស្នាមខ្មៅ ឬថ្នោតនៅផ្នែកខាងក្រោមរបស់ក្រចក និងមហារីកថ្លើមវិញគឺក្រចកទៅជាស្លេក និងសស្កូសតែម្តង។
មានដុំសាច់
ការដែលមានដុំសាច់ច្រើនគឺជាអាការៈដ៏ចំបងមួយចំនួននៃជំងឺមហារីក ហើយក៏ធ្វើឲ្យមនុស្សជាច្រើនភ័យខ្លាចផងដែរដោយសារតែវត្តមានរបស់វា។ ធម្មតាជំងឺមហារីកច្រើនប្រភេទខុសៗគ្នាតែតែប៉ះពាល់ទៅលើប្រព័ន្ធទឹករងៃជាញឹកញាប់។ ការប្រែប្រួលទាំងនេះនឹងបង្កជាការរីកធំនៃដុំសាច់ណាមួយនៃរាងកាយរបស់យើង។ ដុំសាច់ខ្លះអាចជាដុំសាច់កាច ហើយខ្លួទៀតស្លូត។ ដូច្នេះដើម្បីដឹងថាវាកាច់ឬស្លូតនោះទាល់តែពិគ្រោះជាមួយគ្រូពេទ្យដើម្បីពិនិត្យ និងធ្វើតេស្ត។
ហើមមុខ
នេះគឺជារោគសញ្ញាមួយដែលច្រើនតែមើលរំលង ព្រោះតែវាតែងតែអាចទាត់ចោលបានដោយសារតែមានលក្ខណៈដូចគ្នានឹងការប្រតិកម្មនឹងអាហារ ឬគ្រឿងផាត់មុខ។ និយាយទៅគឺមិនមានមនុស្សច្រើនទេដែលដឹងថា ការហើមមុខ និងក គឺជាសញ្ញាបញ្ជាក់ថាមានជំងឺមហារីកសួតឡើយ។ ដើម្បីរកឃើញថា អ្នកមានជំងឺនេះឬអត់ ចូរពិគ្រោះជាមួយគ្រូពេទ្យភ្លាម។
ហើមសុដន់
អាការៈជំងឺមហារីកដំបូងមួយចំនួនអាចមានការឡើងកន្ទួលក្រហម រមាស់ និងហើមនៅសុដន់។ ខណៈដែលវាអាចបញ្ជាក់ថាអ្នកកំពុងតែមករដូវ ឬដោយសារតែអាវទ្រនាប់តឹងពេកនោះ អ្នកគួរតែពិគ្រោះរឿងនេះជាមួយគ្រូពេទ្យភ្លាមបើសិនជាករណីសង្ស័យ។
ក្បាលសុដន់ប្រែប្រួល
ការយកចិត្តទុកដាក់ទៅលើក្បាលសុដន់អាចជួយអ្នកចៀសផុតពីជំងឺមហារីកបាន។ នៅពេលក្បាលសុដន់ស្រាប់តែលឹបចូលក្នុង សំប៉ែតខ្លាំង ឬលានខុសទំនង វាសុទ្ធតែអាចបញ្ជាក់បានថាជាសញ្ញារបស់មហារីកសុដន់បានទាំងអស់។ ដូច្នេះគួរតែពីក្រោះជាមួយគ្រូពេទ្យផងនៅពេលអ្នកសម្គាល់ឃើញអាការៈបែបនេះ។
ឈឺបំពង់ក
ការឈឺបំពង់កដែលរហូតដល់ងាយនឹងចេញឈាម គឺជាសញ្ញាបញ្ជាក់ថា អ្នកស្ថិតក្នុងជំងឺមហារីកស្បែកប្រភេទ Squamous Cell Carcinoma, Melanoma និង Basal Cell Carcinoma ហើយ។
សរុបសេចក្តីមក វាពិតជាពិបាកណាស់ក្នុងការសម្គាល់ដឹងអំពីអាការៈទាំងអស់នេះថាជាជំងឺមហារីក ព្រោះថា វាមានលក្ខណៈប្រហាក់ប្រែលនឹងជំងឺផ្សេងៗទៀត។ ពេលខ្លះ យើងគិតថាវាជារឿងធម្មតាទេ ហើយពេលខ្លះក៏អាចទាត់វាចោលដោយសារតែប្រតិកម្មអាឡែហ្ស៊ី។ រោគសញ្ញាខ្លះគឺមានតិចតួចណាស់រហូតដល់មិនសូវខ្វល់នឹងវាទៀត។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ប៉ុន្តែក្នុងករណីដែលអ្នកយល់ថាអាការៈទាំងនោះកើតឡើងច្រើន ឬញឹកញាប់ខុសធម្មតា យកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យដើម្បីស្រាយចំងល់ផង៕