ការឈឺជង្គង់គឺជាអាការៈជំងឺមួយប្រភេទដែលកើតឡើងដោយសារការដាច់ដោច ឬរហែកសរីរាង្គណាមួយក្នុងសន្លាក់ជង្គង់។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ភាគច្រើនរឿងនេះកើតឡើងលើមនុស្សចាស់ វ័យជំទង់ និងក្មេងៗ។ ស្រ្តីច្រើនតែជួបញ្ហានេះច្រើនជាងបុរស។
ការឈឺចាប់នេះអាចដោយាសរតែការដាច់ដោចដោយសារការចាស់ទៅតាមអាយុ និងរចនាសម្ព័ន្ធរបស់ឆ្អឹងចុះខ្សោយ។ មូលហេតុផ្សេងៗទៀតមានដូចជា របួសទៅលើសរសៃចងឆ្អឹង បាក់បែកឆ្អឹង ភ្លាត់សន្លាក់ជង្គង់ រហែកទ្រនាប់ក្នុងជង្គង់ និងគាំងសន្លាក់ដោយសារតែជំងឺ Lupus រលាកសន្លាក់ និងជំងឺរ៉ាំរ៉ៃផ្សេងៗទៀត។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនៅតែអាចដោះស្រាយបញ្ហានៃការឈឺសន្លាក់ជង្គង់នេះបានយ៉ាងងាយជាមួយនឹងមឺមខ្ញី។
មិនខ្វល់ថា ការឈឺសន្លាក់នោះកើតឡើងដោយសារជំងឺរលាកសន្លាក់ គ្រិចសាច់ដុំ ឬរបួសនោះទេ ខ្ញីនៅតែជាឱសថព្យាបាលការឈឺចាប់យ៉ាងមានប្រសិទ្ធភាពដដែល។ ប្រសិទ្ធភាពរបស់វាគឺដោយសាវត្តមានសារធាតុប្រឆាំងការរលាកតែម្តង ដែលអាចកាត់បន្ថយការហើមផង និងឈឺចាប់ផង។
ចូរដុំខ្ញមួយដុំតូចហើយដាក់ចូលទៅក្នុងទឹកដាំពុះមួយពែងរយៈពេងល ១០នាទី។ ក្រោយមក ចូរចម្រាញយកទឹករបស់វា ហើយលាយជាមួយនឹងទឹកឃ្មុំ និងក្រូចឆ្មាបន្តិចផង។ អ្នកអាចញ៉ាំភេសជ្ជៈមួយនេះរាល់ថ្ងៃរហូតដល់ បាត់ការឈឺចាប់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អ្នកក៏អាចប្រើប្រេងខ្ញីដើម្បីម៉ាស្សានៅសន្លាក់ជង្គង់ដែលកំពុងតែឈឺនោះពីរទៅបីដងជារៀងរាល់ថ្ងៃបានដែរ៕