ជាធម្មតាអាការៈរមួលក្រពើ ឬសាច់ដុំអាចបង្កការឈឺចាប់ខ្លាំងពិបាកនឹងទ្រាំ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ? ទោះជាយ៉ាងណាកុំបារម្ភ! អ្នកអាចទប់ស្កាត់និងព្យាបាលបញ្ហារមួលក្រពើបានយ៉ាងឆាប់រហ័សជាមួយគន្លឹះបែបធម្មជាតិងាយៗ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីវិធីទប់ស្កាត់ ក៏ដូចជាបំបាត់អាការៈរមួលក្រពើ ៖

១. ទទួលទានទឹកអោយបានច្រើន

កង្វះជាតិទឹកក្នុងរាងកាយ គឺជាកត្តាចម្បងបំផុតមួយនៃបញ្ហារមួលក្រពើ។ ដូច្នេះហើយទើបការទទួល
ទានទឹកអោយបានច្រើនគ្រប់គ្រាន់ ជាពិសេសកំឡុងពេលធ្វើលំហាត់ប្រាណ គឺចាំបាច់ណាស់។ ទោះ
បីជាអ្នកកំពុងមានបញ្ហារមួលក្រពើក៏ដោយ ការទទួលទានទឹកអាចជួយទប់ទល់នឹងអាការៈបានយ៉ាងប្រសើរ។

២. ទទួលទានអាហារមានផ្ទុកសម្បូរទៅដោយជាតិរ៉ែ

កង្វះជាតិរ៉ែចាំបាច់ ៤ ប្រភេទរួមមានកាល់ស្យូម ប៉ូតាស្យូម ម៉ាញ៉េស្យូម និងសូដ្យូមអាចជះឥទ្ធិពលគួរអោយព្រួយបារម្ភលើការកន្ត្រាក់នៃសាច់ដុំ។ ដូច្នេះការរក្សាបាននូវតុល្យភាពនៃជាតិរ៉ែទាំងនេះក្នុងរាងកាយ គឺចាំបាច់ណាស់ដើម្បីទប់ស្កាត់បញ្ហារមួលក្រពើ។

៣. ទទួលទានទឹកខ្មេះផ្លែប៉ោម

ការទទួលទានទឹកខ្មេះផ្លែប៉ោម គឺមានអត្ថប្រយោជន៍ណាស់ប្រសិនបើអ្នកចង់ចៀសផុត ឬបំបាត់អាការៈរមួលក្រពើឆាប់រហ័ស។ នោះក៏ព្រោះតែទឹកខ្មេះផ្លែប៉ោមមានផ្ទុកជាតិសូដ្យូម ម៉ាញ៉េស្យូម 
និងប៉ូតាស្យូម។ វាក៏ជួយរក្សាតុល្យភាពនៃសារធាតុរាវក្នុងរាងកាយទប់ស្កាត់បញ្ហាខ្សោះជាតិទឹកផងដែរ។

៤. ម៉ាស្សា

ជាធម្មតានៅពេលសាច់ដុំរមួល គឺវាមិនអាចទទួលបានលំហូរឈាមគ្រប់គ្រាន់ឡើយជាហេតុនាំអោយខ្វះអុកស៊ីសែននិងសារធាតុចិញ្ចឹមសំខាន់ៗ។ ការម៉ាស្សាអាចស្ដារលំហូរឈាមប្រក្រតីឡើងវិញ 
សម្រួលសាច់ដុំ និងបំបាត់ការឈឺចាប់យ៉ាងឆាប់រហ័ស។ 

៥. ស្អំកម្ដៅនិងស្អំត្រជាក់

ដើម្បីបំបាត់អាការៈរមួលសាច់ដុំ ឬរមួលក្រពើ អ្នកអាចប្រើប្រាស់ដបទឹកក្ដៅមកស្អំពីលើ។ ទោះជាយ៉ាងមិនត្រូវស្អំផ្ទាល់លើស្បែក ឬប្រើប្រាស់ទឹកក្ដៅពេកឡើយជៀសវាងការរលាក។ ហើយដើម្បីជាការប្រសើរ អ្នកគួរប្រើប្រាស់កន្សែងរុំមួយជាន់សិន សឹមដាក់ស្អំត្រង់កន្លែងឈឺចាប់។ អ្នកក៏អាចស្អំត្រជាក់ដើម្បីបំបាត់ការឈឺចាប់និងហើមផងដែរ។

៦. កុំអង្គុយពេញមួយថ្ងៃ

អាការៈរមួលក្រពើក៏អាចកើតឡើងដោយសារភាពមិនស្រួលនៃសាច់ដុំផងដែរ។ ប្រសិនបើការងាររបស់អ្នកតម្រូវអោយអង្គុយ ចូរព្យាយាមក្រោកឈរយ៉ាងហោចណាស់ ១ ម៉ោងម្ដង ឬដើរខ្លះកំឡុងពេលសម្រាកថ្ងៃប្រសិនបើអាច៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង