ជំងឺដាច់សសៃឈាមក្នុងខួរក្បាល គឺជាជំងឺដ៏កាចសាហាវបំផុតមួយដែលបានឆក់យកអាយុជីវិតមនុស្សរាប់លានអ្នករាល់ឆ្នាំ។  (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)  ប៉ុន្តែកុំបារម្ភ! ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា អ្នកអាចជៀសផុតពីជំងឺដាច់សសៃឈាមខួរក្បាលបាន ប្រសិនបើជ្រើសរើសទទួលទានអាហារត្រឹមត្រូវ និងទប់ស្កាត់បាននូវកត្តាហានិភ័យចម្បង ២ រួមមាន បញ្ហាសម្ពាធឈាម និងកូឡេស្តេរ៉ូលឡើងខ្ពស់។ ហើយក៏កុំភ្លេចធ្វើលំហាត់ប្រាណជាប្រចាំ ឈប់ជក់បារី កាត់បន្ថយស្ត្រេស និងការទទួលទានគ្រឿងស្រវឹងផង។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរទទួលទានដើម្បីទប់ស្កាត់ហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាល ៖

១. សណ្ដែកបារាំង

សណ្ដែកបារាំងអាចជួយកាត់ប​​​ន្ថយហានិភ័យនៃជំងឺដាច់សសៃឈាមក្នុងខួរក្បាលតាមរយៈបរិមាណខ្ពស់នៃសារធាតុ flavonoids ដែលវាមានផ្ទុក។ flavonoids មានលក្ខណៈសម្បត្តិប្រឆាំងការរលាកទប់ស្កាត់បញ្ហាឈាមកកក្នុងសសៃឈាម។ 

២. ផ្លែក្រូច

ចូរបន្ថែមផ្លែក្រូចក្នុងរបបអាហារប្រចាំថ្ងៃ ក៏ព្រោះវាមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយទប់ស្កាត់កាត់បន្ថយហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាល។ ហើយដើម្បីទទួលបានអត្ថប្រយោជន៍កាន់តែប្រសើរ ចូរទទួលទានទឹកក្រូចស្រស់ដែលច្របាច់ដោយខ្លួនឯងនៅផ្ទះ។

៣. ខ្ទឹមក្រហម

ខ្ទឹមក្រហមជាប្រភពដ៏ប្រសើរនៃសមាសធាតុ organosulfur និង thiosulfinates ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺដាច់សសៃឈាមក្នុងខួរក្បាល ព្រមទាំងជំងឺស្ទះសសៃឈាមបេះដូងផងដែរ។

៤. គ្រាប់ធញ្ញជាតិ និងគ្រាប់ពូជ

អ្នកឯកទេសខាងសុខភាពជាច្រើនបានណែនាំឱ្យទទួលទានគ្រាប់ធញ្ញជាតិ ឬគ្រាប់ពូជ ១ ក្ដាប់ដៃជាប្រចាំ ក៏ព្រោះវាមានផ្ទុកសម្បូរទៅដោយជាតិសសៃ និងអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាល និងបញ្ចុះកម្រិតកូឡេស្តេរ៉ូលមិនល្អ។

៥. ត្រីសម្បូរខ្លាញ់

ត្រីសម្បូរខ្លាញ់គ្រប់ប្រភេទ រួមទាំងត្រីសាលម៉ុន, ត្រីធូណា, ត្រីសាឌីន, ត្រី herring, ត្រី
mackerel និងត្រី trout ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ជួយទប់ស្កាត់ហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាល ក៏ដូចជាបញ្ហាសុខភាពផ្សេងៗទៀត។ ដូច្នេះអ្នកគួរទទួលទានត្រីសម្បូរខ្លាញ់ឱ្យបានទៀងទាត់។

៦. ខ្ទឹមស

ខ្ទឹមស មានលក្ខណៈសម្បត្តិអស្ចារ្យក្នុងការទប់ស្កាត់បញ្ហាឈាមកកដែលជាអ្វីមួយបង្កជំងឺដាច់សសៃឈាមខួរក្បាល។

៧. ផ្លែទទឺម

ជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុចិញ្ចឹមសំខាន់ៗ ព្រមទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម
anthocyanins និង polyphenols ដែលចាំបាច់សម្រាប់រក្សាសុខភាពទាំងមូល រួមទាំងទប់ស្កាត់បញ្ហាសម្ពាធឈាមឡើងខ្ពស់និងជំងឺដាច់សសៃឈាមក្នុងខួរក្បាល។

៨. បង្គា

បង្គាមានផ្ទុកនូវអង់ស៊ីមដ៏កម្រមួយហៅថា fibrinolytic ដែលជួយទប់ស្កាត់ការកកឈាម ឬស្ទះសសៃឈាមបានយ៉ាងប្រសើរ។ ដូច្នេះការទទួលទានបង្គាអាចជួយកាត់បន្ថយហានិភ័យនៃជំងឺដាច់សសៃឈាមក្នុងខួរក្បាលនិងជំងឺគាំងបេះដូងគួរឱ្យកត់សម្គាល់។ លើសពីនេះទៅទៀត បង្គា ក៏ជាប្រភពដ៏ល្អបំផុតមួយនៃជាតិប៉ូតាស្យូមដែលមានប្រសិទ្ធិភាពបង្កើនសុខភាពបេះដូង រក្សាអត្រានៃចង្វាក់បេះដូង និងជួយកាត់បន្ថយសម្ពាធឈាមផងដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង