ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីមើលសក់កូនដើម្បីដឹងថាកូនមានសុខភាពល្អ ឬទេ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- កូនដែលមានសក់តិច ហើយស្តើង អាចមកពីអ្នកម្តាយពេលមានផ្ទៃពោះមិនបានស្រូបយកប្រូតេអ៊ីន និងវីតាមីនគ្រប់គ្រាន់។ ម្យ៉ាងទៀត ក៏អាចមកពីកត្តាតណពូជដែរ ព្រោះបើអ្នកទាំងពីរមានសក់តិច ហើយស្តើង កូនក៏មានសក់ដូចជាអ្នកដែរ។
- កូនដែលមានសក់មួយចំហៀងក្រាស់ មួយចំហៀងស្តើង អាចមកពីកត្តាពីរ។ កត្តាទី១ អាចមកពីការលូតលាស់នៃសក់របស់កូនមិនស្មើគ្នា។ កត្តាទី២ អាចមកពីកូនចូលចិត្តគេងមួយចំហៀងខ្លួន ដោយធ្វើឲ្យសក់លូតលាស់មិនដូចគ្នាផងដែរ។ ប៉ុន្តែកត្តាទាំងនេះ មិនមែនជាបញ្ហាឡើយ ព្រោះនៅពេលដែលកូនបានមួយខួប ឬពីរខួប នោះសក់របស់គេនឹងលូតលាស់ល្អវិញ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)