ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈដែលអាចបញ្ជាក់ថា សុខភាពអ្នកម្តាយគឺល្អ ក្រោយសម្រាលកូនរួច។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- មានអ្នកម្តាយមួយចំនួន ក្រោយពេលដែលសម្រាលកូនរួច តែងកើតមានអាការៈមួយគឺនោមដោយមិនដឹងខ្លួន សូម្បីតែសើច ឬក្អក ក៏អាចលេចនោមចេញមកដែរ។ ប៉ុន្តែបើអ្នកម្តាយមិនមានអាការៈនេះ មានន័យថា សុខភាពអ្នកគឺល្អ។
- ក្រោយពេលដែលសម្រាលកូនរួច មានអ្នកម្តាយមួយចំនួនអាចមានអារម្មណ៍តែងប្រែប្រួល ដោយឆាប់មួលម៉ៅ ឬមានអារម្មណ៍តែងមិនស្ងប់។ អាការៈនេះ អាចកើតឡើងពីអារម្មណ៍ភ័យខ្លាចដែលអ្នកមានមុន ឬក្នុងកំឡុងពេលកើតកូន។ ប៉ុន្តែបើអ្នកម្តាយគ្មានទេ មានន័យថាសុខភាពអ្នកគ្មានបញ្ហាឡើយ។
- ជាធម្មតា ក្នុងរយៈពេល២ខែ ក្រោយសម្រាលកូនរួច សក់អ្នកម្តាយអាចជ្រុះ ឬជ្រុះខ្លាំង ដោយសារតែបញ្ហាផ្លូវចិត្ត។ ប៉ុន្តែបើអ្នកម្តាយគ្មានទេ នោះសុខភាពអ្នកកំពុងតែល្អវិញ។ បើអ្នកជ្រុះសក់ខ្លាំង អ្នកគួរតែរក្សាចិត្តឲ្យសប្បាយរីករាយ ទើបអាចកាត់បន្ថយបាន។
- ក្រោយសម្រាលកូនរួច បើអ្នកម្តាយមិនសម្រាកឲ្យបានគ្រប់គ្រាន់ មិនគេងឲ្យត្រូវរបៀប នោះចង្កេះអ្នកនឹងអាចឈឺបាន។ ជាពិសេស បើអ្នកពរកូនមិនត្រូវរបៀប ក៏ធ្វើឲ្យចង្កេះអ្នកឈឺដែរ។
- មានអ្នកម្តាយមួយចំនួនអាចប្រឈមមុខនឹងអាការៈទល់លាមក ព្រោះតែមិនសូវធ្វើចលនា ដោយធ្វើឲ្យក្រពះពិបាករំលាយអាហារ។ ដូចនេះ អ្នកម្តាយគួរតែហាត់ប្រាណខ្លះ ទើបអាចធ្វើឲ្យអ្នកងាយស្រួលបត់ជើងធំបាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)