នៅពេលដែលផឹកស្រាស្រវឹងគឺវាពិបាកទ្រាំខ្លាំងណាស់ ព្រោះវាអាចធ្វើឱ្យអ្នកក្អួត ឈឺក្បាល និងវិលមុខជាដើម ដូចនេះថ្ងៃនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធីក្នុងការស្វាងស្រាដោយគ្រាន់តែផឹកទឹកផ្លែឈើទាំង៣ប្រភេទគឺបានហើយ។ តើមានអ្វីខ្លះទៅ?

ទឹកប៉េងប៉ោះ

ទឹកប៉េងប៉ោះនៅទីនេះសំដៅដល់ការយកប៉េងប៉ោះមកកិនជាទឹក ដោយមិនមែនជាទឹកជ្រលក់ដែលអ្នកធ្លាប់ញ៉ាំនោះទេ វាជាទឹកផ្លែឈើ ក្រោយពេលដែលអ្នកផឹករួច វាមានសារធាតុម្យ៉ាងដែលអាចធ្វើឱ្យជាតិអាកុលនោះចេញពីខ្លួនអ្នកយ៉ាងលឿនបាន នោះអ្នកនឹងឆាប់ស្វាងស្រាជាមិនខានឡើយ។

ទឹកទំពាំងបាយជូរ

ចំពោះមនុស្សដែលតែងតែមានអាការៈក្អួតក្រោយពេលស្រវឹងស្រា អ្នកអាចផឹកទឹកទំពាំងបាយជូរនេះបាន ព្រោះវាមានរសជាតិជូរ និងផ្អែម ដែលអាចជួយសម្រួលដល់ក្រពះអ្នកមិនឱ្យមានប្រតិកម្មឡើយ ដូចនេះវាមិនងាយធ្វើឱ្យអ្នកក្អួតនោះទេ។

ទឹកឳឡឹក

នៅពេលដែលអ្នកផឹកស្រវឹករួច រាងកាយអ្នកនឹងប្រែជាមានលក្ខណៈក្តៅក្នុងរយៈពេលយូរ ដូចនេះអ្នកអាចផឹកទឹកឳឡឹកនេះបាន ព្រោះវាមានសារធាតុទឹកខ្ពស់ និងមានជាតិប៉ូតាស្យូម ដែលអាចធ្វើឱ្យអ្នកនោមច្រើន ដូចនេះវានឹងអាចជួយជម្រះជាតិសុរាចេញពីរាងកាយអ្នកអស់បានយ៉ាងលឿន ថែមទាំងអាចធ្វើឱ្យរាងកាយអ្នកចុះកម្តៅទៀតផង៕