រឿងនេះច្រើនតែកើតឡើងលើស្រ្តីក្នុងវ័យអាចមានកូនបាន។ ការប្រែប្រួលមួយចំនួនក្នុងដំណើរការណ៍នៃការមករដូវគឺជារឿងធម្មតាទេ ប៉ុន្តែស្រ្តីម្នាក់ដែលមករដូវទៀងទាត់ដែលមានរយៈពេលច្រើនជាង ៣៥ថ្ងៃ ហើយស្រាប់តាអត់មករដូវ ក៏ត្រូវបានចាត់ទុកថារដូវមកមិនទៀងទាត់ដែរ។ ការមករដូវជាធម្មតាកើតឡើងជារៀងរាល់ ២១ ទៅ៣៥ថ្ងៃ។
ដូច្នេះចូរទៅជួបគ្រូពេទ្យបើសិនជារយៈពេលច្រើនជាង ៣៥ថ្ងៃហើយមិនមករដូវទៀត ហើយមិនបានប្រើថ្នាំពន្យាកំណើត។ បើសិនជាវដ្តរដូវស្រាប់តែផ្លាស់ប្តូរភ្លាមៗបែបនេះ ចូរទៅជួបអ្នកជំនាញខាងរោគស្រ្តី។
ស្រ្តីខ្លះដែលមិនមករដូវអាចនឹងជួបបញ្ហាមករដូវច្រើនៗនៅពេលក្រោយ ដែលរឿងនេះអាចជារឿងធម្មតា ហើយក៏មិនបញ្ជាក់ថាមានជំងឺរលូតកូនអ្វីដែរ។
មូលហេតុនៃការក្រមករដូវ
- ភាគច្រើន អាការៈបែបនេះគឺជាផលរំខាននៃការប្រើថ្នាំគ្រាប់ពន្យាកំណើត។ ស្រ្តីខ្លះមានអាការៈធ្លាក់ឈាមរដូវតិចៗរយៈពេលបីទៅប្រាំមួយខែក្រោយពីគេចាប់ផ្តើមប្រើថ្នាំពន្យាកំណើត។ ពេលខ្លះរដូវក៏ឈប់មកទាំងស្រុងតែម្តង។
- ស្រ្តីវ័យក្មេងដែលចូលរួមកម្មវិធីកីឡា ឬហាត់ប្រាណដោយប្រើកម្លាំងខ្លាំងអាចនឹងជួបបញ្ហានេះដែរ។
- ជំងឺទាក់ទងនឹងការញ៉ាំអាហារ ដូចជាមិនឃ្លានអាហារក៏អាចធ្វើឲ្យមានបញ្ហារដូវក្រមកដែរ
- ការក្រមករដូវច្រើនតែកើតមានជាញឹកញាប់លើស្រ្តីវ័យជំទង់ និងស្រ្តីត្រៀមរ៉ាំងរដូវ ដោយសារតែការឡើងចុះៗរបស់អ័រម៉ូន
- ការក្រមករដូវក៏អាចកើតឡើងលើស្រ្តីដែលមានជំងឺទឹកនោមផ្អែម ឬបញ្ហានៅក្រពេញទីរ៉ូអ៊ីតផងដែរ
- រឿងនេះកើតឡើងជាញឹកញាប់លើស្រ្តីដែលមានកម្រិតប្រូតេអ៊ីនមួយឈ្មោះថា Prolactin ដែលកើនឡើងក្នុងឈាមច្រើន។ ការប្រើថ្នាំដូចជា ថ្នាំព្យាបាលជំងឺប្រសៃប្រសាទ និងថ្នាំប្រឆាំងការឆ្គួតជ្រូកក៏ធ្វើឲ្យថយចុះនូវការមករដូវបានដែរ។
យកល្អគួរតែប្រាកដថា មូលហេតុនៃការក្រមករដូវមិនមែនជាការមានផ្ទៃពោះនោះទេ៕