ផ្លែស្វាយត្រូវបានគេចាត់ទុកថាជាស្តេចផ្លែឈើមួយ ហើយក៏ជាទីពេញនិយមសម្រាប់ស្រទាប់យុវវ័យរបស់យើងតែម្តង។ នេះដោយសារតែរស់ជាតិជូរផ្អែមដ៏ឆ្ងាញ់របស់វា។ ប៉ុន្តែនៅតែមិនទាន់មាននរណាធ្លាប់ដឹងអំពីគុណប្រយោជន៍ដ៏សំខាន់របស់ស្លឹកផ្លែស្វាយនៅឡើយទេក្នុងការព្យាបាលជំងឺ។ តើវាអាចព្យាបាលជំងឺអ្វីខ្លះទៅ?
គ្រប់គ្រងជំងឺទឹកនោមផ្អែម
ការព្យាបាលជំងឺទឹកនោមផ្អែមជាមួយនឹងការកិនទឹកស្លឹកស្វាយគឺជាវិធីព្យាបាលដោយខ្លួនឯងដ៏មានប្រសិទ្ធភាពបំផុតក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាម។ ការសិក្សាមួយបានបង្ហាញថា ស្លឹកផ្លែស្វាយមានឥទ្ធិពលជួយបញ្ចុះជាតិស្ករក្នុងសត្វកណ្តុរដែលមានជំងឺទឹកនោមផ្អែម។
ព្យាបាលជំងឺហឺត
វាមិនខុសគ្នានឹងជំងឺទឹកនោមផ្អែមនោះទេ ស្លឹកផ្លែស្វាយត្រូវបានគេជឿថាអាចជួយព្យាបាលជំងឺហឺត និងផ្តល់ជាការបំបាត់បញ្ហាផ្លូវដង្ហើមដែរ។
បង្ការបញ្ហាបង្ករោគនានា
ដោយសារតែស្លឹកផ្លែស្វាយមានសមត្ថភាពព្យាបាលជំងឺ និងប្រឆាំងនឹងបាក់តេរីនោះ វាពិតជាជួយប្រឆាំងបញ្ហារំលាយអាហារ ឬដុំសាច់មហារីកបានយ៉ាងល្អ។
របៀបនៃការប្រើប្រាស់
អ្នកអាចយកស្លឹកផ្លែស្វាយស្ងោងក្នុងទឹកក្តៅ ហើយចម្រាញយកទឹករបស់វាមកទទួលទាន៕