Join with Health.com.kh on Telegram

ទោះបីជាក្រោយពេលញ៉ាំអាហារមានតុល្យភាព និងមិនស្លៀកសម្លៀកបំពាក់តឹងៗពេកក៏ដោយ ក៏អ្នកមិនអាចគ្រប់គ្រងការបង្ករោគនៅទ្វាមាសបាន ១០០ភាគរយដែរ។ ប៉ុន្តែគន្លឹះក្នុងការកាត់បន្ថយជំងឺនេះ អាចនឹងធ្វើបានតាមរយៈការកំណត់ជាភាពស្អាតដល់ទ្វារមាស និងសុខភាពល្អ។ ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីគន្លឹះសំខាន់ៗដែលអាចការពារទ្វារមាសកុំឲ្យឆ្លងរោគបាន។ 

អនាម័យ

យកល្អគួរតែលាងសម្អាតទ្វារមាសជារៀងរាល់ថ្ងៃជាមួយនឹងទឹកពិសេសសម្រាប់សម្អាតទ្វារមាស។ ជាមួយគ្នានេះដែរ ចូរប្រាកដថា អ្នកបានលាងសម្អាតតំបន់នេះគ្រប់ពេលដែលអ្នកចូលបន្ទប់ទឹក ជាពិសេសក្នុងពេលមករដូវ ដើម្បីកាត់បន្ថយការឆ្លងរោគ។ 

បង្គន់សាធារណៈ

បើសិនជាអ្នកត្រូវការប្រើបង្គន់សាធារណៈ ចូរជ្រើសរើសយកបង្គន់ណាដែលស្អាត។ ដូច្នេះអ្នកគួរតែចាក់បង្ហូរទឹកសិនមុននឹងប្រើប្រាស់ ហើយក៏ត្រូវការប្រើប្រាស់កណ្តាសអនាម័យឲ្យបានត្រឹមត្រូវផងដែរ។ 

ក្រោយរួមភេទរួច

ចូរលាងសម្អាតតំបន់ឯកជនអ្នកជានិច្ចក្រោយពីរួមភេទរួច។ ការធ្វើបែបនេះគឺមិនបាច់ប្រើប្រាស់សាប៊ូមានក្លិនក្រអូបទេ តែអ្នកគ្រាន់តែប្រើទឹកស្អាតធម្មតាគឺបានហើយ ព្រោះវាអាចបង្ការការបង្ករោគនានាគ្រប់គ្រាន់ដែរ។ 

ទឹក

មែនហើយ ចូរបង្កើតជាទម្លាប់មួយក្នុងការបង្គ្រប់ជាតិទឹកក្នុងខ្លួនរាល់ថ្ងៃ តាមរយៈការញ៉ាំទឹកពីរទៅបីលីត្រក្នុងមួយថ្ងៃ ព្រោះវាមិនត្រឹមតែច្រោះជាតិពុលពីក្នុងខ្លួនបានយ៉ាងល្អទេ តែក៏អាចបន្ថយការប្រឈមនឹងការបង្ករោគនៅទ្វារមាសទៀត។ 

ការហូរទឹករំអិលឬស្ងួត

បើសិនជាអ្នកធ្លាប់មានអាការៈហូរទឹករំអិលមានក្លិនស្អុយ ឬទ្វារមាសទៅជាស្ងួត ចូរពិគ្រោះជាមួយអ្នកជំនាញខាងរោគស្រ្តីភ្លាមៗចៀសជាងការប្រើវិធីព្យាបាលដោយខ្លួនឯង ឬប្រើថ្នាំគ្មានវេជ្ជបញ្ជា៕