ភាពសមសួន និងការចង់បានរាងស្អាតបំផុតចំពោះអ្នកហាត់កីឡានោះគឺធ្វើយ៉ាងណាបំបាត់ខ្លាញ់ក្បាលពោះ ឬធ្វើឲ្យក្បាលពោះរាបស្មើ។ យ៉ាងណាមិញ តើអ្នកមានដឹងទេថា ការដុះខ្លាញ់ក្បាលពោះច្រើនអាចផ្តល់ផលប៉ះពាល់ដល់សុខភាពអ្នកខ្លាំងក្លាប៉ុណ្ណាដែរទេ? តាមពិត ការសិក្សារកឃើញថា បុរសដែលមានរវង្វង់ក្បាលពោះធំជាង ១ម៉ែត្រ និងស្រ្តី ធំជាង ០,៨៨ម៉ែត្រ នោះ អាចនឹងងាយកើតជំងឺដូចខាងក្រោមនេះណាស់។
- ជំងឺស្ទះសួតរ៉ាំរ៉ៃ
- ជំងឺមហារីកដូចជា មហារីកបំពង់លើក្រពោះ ពោះវៀនធំ សុដន់ ក្រពេញប្រូស្តាត និងតម្រងនោម
- ជំងឺគេងបាត់ដង្ហើម
- ជំងឺគ្រួសក្នុងតម្រងនោម
- ជំងឺភ្នែកឡើងបាយ
- ជំងឺរលាកលំពែងរ៉ាំរ៉ៃ
- ជំងឺដាច់សរសៃឈាមខួរក្បាល
- ជំងឺខ្លាញ់រុំថ្លើម
- ជំងឺទឹកនោមផ្អែម
- ជំងឺបេះដូងសរសៃឈាម
ដូច្នេះបើសិនជាអ្នកកំពុងតែមានបញ្ហាដុះខ្លាញ់ក្បាលពោះកាន់តែធំទៅៗហើយ ខ្លាចកើតជំងឺទាំងនេះទៀតនោះ វាគួរតែដល់ពេលត្រូវហាត់ប្រាណសម្រកខ្លាញ់ក្បាលពោះនេះហើយ៕