ជាធម្មតាអាការៈទល់លាមកកើតមានឡើងនៅពេលប្រព័ន្ធរំលាយអាហារ ឬក្រពះពោះវៀនជួបភាពពិបាកក្នុងការរំលាយនិងធ្វើចលនាបណ្ដាលអោយមានការស្ដុកកាកសំណល់មិនបញ្ចេញមកក្រៅរហូតដល់ទៅច្រើនជាង ៣ ថ្ងៃ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បញ្ហាទល់លាមក គឺមិនមែនជារឿងលេងសើចនោះទេ ខណៈដែលរាងកាយត្រូវការបញ្ចេញកាកសំណល់ដើម្បីជៀសវាងការបង្កទៅជាជាតិពុលផ្ដល់ផល
ប៉ះពាល់គួរអោយព្រួយបារម្ភក្នុងរាងកាយ រួមទាំងជំងឺឬសដូងបាត និងមហារីកពោះវៀនធំ។ ថ្ងៃនេះវេប
សាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដែលជួយបង្កើនចលនាពោះវៀន
ទប់ស្កាត់អាការៈទល់លាមក ៖
១. បន្ថែមខ្លាញ់ល្អក្នុងរបបអាហារ
ចលនាពោះវៀនមិនស្រួល រួមជាមួយលាមករឹងពិបាកបញ្ចេញមកក្រៅជាសញ្ញាមួយនៃការទទួលទានអាហារមិនត្រឹមត្រូវ ឬទឹកមិនគ្រប់គ្រាន់។ រំញោចរក្សាសុខភាពប្រព័ន្ធរំលាយអាហារបស់អ្នកដោយការបន្ថែមខ្លាញ់ល្អៗក្នុងរបបអាហារ។ ខ្លាញ់ជួយសម្រួលចលនាពោះវៀន ហើយនៅពេលទទួលទានជាប្រចាំវានឹងទប់ស្កាត់បញ្ហាទល់លាមក។ អ្នកអាចទទួលទានប្រេងអូលីវសុទ្ធ ១ ស្លាបព្រាបាយនៅពេលព្រឹកមិនទាន់ទទួលទានអ្វី។ ក្រៅពីត្រីសម្បូរខ្លាញ់ អ្នកក៏មិនគួរភ្លេចទទួលទានផ្លែឈើនិងបន្លែដែលមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ធម្មជាតិផងរួមមានផ្លែបឺរ គ្រាប់ធញ្ញជាតិ សណ្ដែកសៀងជាដើម។
២. សម្អាតក្នុងពោះដោយទទួលទានទឹកក្រូចឆ្មារក្ដៅឧណ្ហៗ ១ កែវ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែច្របាច់ក្រូចឆ្មារក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ។ កូរអោយសព្វសឹមទទួលទានមុនគេនៅពេលព្រឹក។ អាស៊ីតស៊ីទ្រិកក្នុងទឹកក្រូចឆ្មារជួយកម្ចាត់ជាតិពុល ព្រមទាំងកាកសំណល់ដែលមិនបានរំលាយអស់ជាប់ជញ្ជាំងពោះវៀន និងបន្ទន់លាមកផងដែរ។
៣. ទទួលទានអាហារសម្បូរទៅដោយជាតិសសៃ
ជាតិសសៃមានប្រសិទ្ធិភាពជួយសម្រួលដល់ការរំលាយអាហារនិងបន្ទន់លាមក ក៏ដូចជាកាកសំណល់
ឱ្យឆ្លងកាត់ប្រព័ន្ធរំលាយអាហារបានឆាប់រហ័ស។ ដូច្នេះកុំភ្លេចរួមបញ្ចូលអាហារសម្បូរជាតិសសៃក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ ប្រភពដ៏ប្រសើរបំផុតនៃជាតិសសៃ គឺគ្រាប់ធញ្ញជាតិ បន្លែនិងផ្លែឈើស្រស់។
៤. ចៀសវាងអាហារឆៅ
អាហារឆៅពិបាកនឹងរំលាយ ហើយត្រូវការរយៈពេលយូរដើម្បីបំបែកជាហេតុនាំអោយមានបន្ទុកលើប្រព័ន្ធរំលាយអាហារ។ អាហារយូរបំបែកប៉ុណ្ណា វាកាន់តែឆ្លងកាត់ពោះវៀនយឺតប៉ុននោះដែរ ហើយបាត់បង់ជាតិទឹក។ ជាលទ្ធផលលាមកនឹងប្រែជារឹងពិបាកបញ្ចេញ។
៥. ទទួលទានទឹកអោយបានច្រើនគ្រប់គ្រាន់
ការទទួលទានទឹកត្រូវពេលអាចជួយរំលាយអាហារនិងសម្រួលចលនាពោះវៀនបានយ៉ាងប្រសើរ។ ចូរទទួលទានទឹក ១ កែវមុនអាហារ ៣០ នាទី និង ១ កែវទៀតក្រោយអាហារ ១ ម៉ោងដើម្បីអនុញ្ញាតអោយរាងកាយស្រូបយកសារធាតុចិញ្ចឹមពេញលេញ៕