ជំងឺផ្ដសាយ ឬគ្រុនផ្ដាសាយអាចបណ្ដាលអោយមានអាការៈតឹងច្រមុះពិបាកដកដង្ហើម។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាបញ្ហានេះអាចត្រូវបានដោះស្រាយយ៉ាងងាយជាមួយរូបមន្តបែបធម្មជាតិមួយចំនួន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីរូបមន្តបែបធម្មជាតិបំបាត់អាការៈតឹងច្រមុះឆាប់រហ័ស ៖ 

១. ខ្ញី

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែស្ងោរខ្ញីដែលកោសសំបករួចចំនួនសមល្មមក្នុងទឹកធម្មតាសម្រាប់រយៈពេល ២០ នាទី។ បន្ទាប់មកយកក្រណាត់ស្អាតមួយត្រាំក្នុងទឹកខ្ញី។ ទុកអោយត្រជាក់បន្តិចសឹមយក
ក្រណាត់នេះស្អំ ឬគ្របលើមុខ ខណៈពេលគេងដាក់ក្បាលរាងខ្ពស់បន្តិចសម្រាប់រយៈពេល ១៥ នាទី។ អ្នកក៏អាចទទួលទានតែខ្ញីផងដែរដើម្បីទទួលបានលទ្ធផលកាន់តែឆាប់រហ័ស។

២. ម៉ាស្សា

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែម៉ាស្សាថ្នមៗកន្លែងដែលទទួលរងផលប៉ះពាល់ដើម្បីបង្កើនចរន្តឈាមក្នុងច្រមុះកាត់បន្ថយការឈឺចាប់និងអាការៈតឹងច្រមុះ។ ចូរដាក់ម្រាមចង្អុលដៃលើគែមផ្នែកខាងក្រៅនៃរន្ធច្រមុះ បន្ទាប់មកសង្កត់ទប់លើគល់ច្រមុះសម្រាប់រយៈពេល ៣០ វិនាទី។ បន្ថយកម្លាំងសង្កត់វិញ រួចអនុវត្តម្ដងទៀត។

៣. ទទួលទានទឹកខ្មេះផ្លែប៉ោម

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ១ ស្លាបព្រាកាហ្វេក្នុងទឹកធម្មតា ១ កែវ។ កូរអោយសព្វសឹមក្រេបម្ដងបន្តិចៗ។

៤. ទទួលទានទឹកអោយបានច្រើន

ការទទួលទានទឹកបានច្រើនគ្រប់គ្រាន់ជួយពង្រាវស្លេស ឬសំបោរដែលជួយអោយអ្នកដកដង្ហើមបានស្រួល។ ដូច្នេះចូរដទទួលទានទឹកអោយបានច្រើនដល់ ១០ កែវក្នុងមួយថ្ងៃ អ្នកក៏អាចទទួលទានទឹកតែ ឬទឹកផ្លែឈើស្រស់ៗផងដែរ៕

Loading...