ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីយុទ្ធសាស្ត្រដែលអាចធ្វើឲ្យផលិតផលអ្នកទទួលបានជោគជ័យក្នុងទីផ្សារ។ តើមានអ្វីខ្លះទៅ?
1. ដំបូងអ្នកគួរតែធ្វើយ៉ាងណាដើម្បីណែនាំផលិតផលរបស់អ្នកឲ្យមនុស្សទាំងឡាយបានស្គាល់ ហើយដឹងច្បាស់ពីផលិតផលរបស់អ្នក។
2. បន្ទាប់មក អ្នកគួរតែធ្វើឲ្យមនុស្សទាំងនោះចាប់អារម្មណ៍ទៅលើផលិតផលរបស់អ្នក ដោយអាចផ្អែកទៅលើការច្នៃម៉ូតទៅលើការវេចខ្ចប់ដើម្បីឲ្យមានលក្ខណៈខុសប្លែកពីផលិតផលផ្សេងទៀត ហើយមើលទៅមានភាពទាក់ទាញ។
3. បន្ទាប់មកទៀត អ្នកគួរតែកំណត់តម្លៃសមរម្យ ព្រោះផលិតផលអ្នកទើបតែចូលទីផ្សារ។ ប្រសិនជាថ្លៃពេក នឹងគ្មាននរណាហ៊ានទិញនោះទេ។
4. ចំណុចសំខាន់ គឺអ្នកគួរតែឲ្យគេបានសាក ព្រោះនៅពេលដែលគេអាចសាកបាន នោះគេនឹងអាចដឹងពីផលិតផលរបស់អ្នកបានយ៉ាងច្បាស់ ដោយអាចធ្វើឲ្យគេអាចសម្រេចចិត្តទិញបាន។ ដូចនេះ អ្នកអាចប្រើវិធី៤នេះ ដើម្បីធ្វើឲ្យផលិតផលអ្នកអាចទទួលបានជោគជ័យនៅពេលដែលអ្នកលក់អ្វីមួយ៕